ក្រុម​បាល់ទាត់​ខេត្ត​ព្រៃវែង បាន​ប្រកួត​ចាញ់​ក្រុម​​ព្រះខ័នរាជស្វាយរៀង ១ទល់០ លើ​ទីលាន​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា នៅ​ល្ងាច​​ថ្ងៃ​អាទិត្យ ទី១៣ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពូល B នៃ​ពានរង្វាន់​បាល់ទាត់ League Cup 2021 By Forward។ គ្រាប់​បាល់ជ័យជម្នះ​របស់​ក្រុម​ព្រះខ័នរាជស្វាយរៀង រក​បាន​ដោយ​កីឡាករ ជូ ស៊ិនទី នៅ​នាទី​​ទី៣៣។

តាម​ពិត​ការ​ប្រកួត​ប្រចាំ​សប្ដាហ៍​នេះ​មាន​វិសាខា ប៉ះ​ភ្នំពេញក្រោន មួយ​គូ​ទៀត ប៉ុន្តែ​ដោយ​សារ​​ក្រុម​ភ្នំពេញក្រោន មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ទើប​ត្រូវ​រំសាយ​ការ​ប្រកួត​ចេញ​តែ​ម្តង។

សម្រាប់​ប្រកួត​បន្ទាប់​ក្នុង​សប្ដាហ៍​ទី៣ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៩​ខែ​មិថុនា ឆ្នាំ​២០២១ ខាង​មុខ​ដោយ​ពូល A ក្រុម អាយ អេស អាយ ដង្កោសែនជ័យ ត្រូវ​ប៉ះ​ក្រុម​វិសាខា លើ​ទីលាន KHM Stadium វេលា​ម៉ោង៣:៣០នាទី ហើយ​​ពូល B ក្រុម​ព្រះខ័នរាជស្វាយរៀង ប៉ះ​ក្រសួងការពារជាតិ នៅ​ម៉ោង​៦ល្ងាច៕

រូបថត៖CNCC

Telegram-Troryorng
Share.