បន្ទាយមានជ័យ៖ គំនរសំរាមនៅចំណតរថយន្តក្រុងប៉ោយប៉ែតស្អុយរលួយជិត១ខែ ជះក្លិនអសោចអាជ្ញាធរមិនអើពើ រីឯក្រុមហ៊ុនប្រមូលសំរាមថា គ្មានអ្នកបង់ប្រាក់ថ្លៃសេវា ទើបមិនទៅកើបចេញ រហូតមកទល់នឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រជាពលរដ្ឋបានរិៈគន់ថា ស្ថាននីយ៍រងចាំភ្ញៀវទេសចរណ៍ក្រុងប៉ោយប៉ែត ឬចំណតរថយន្តក្រុងប៉ោយប៉ែត អាជ្ញាធរបណ្តែតបណ្តោយឲ្យមានគំនរសំរាមស្អុយរលួយក្អិនអសោចជិត១ខែមកហើយ សូម្បីតែធ្វើដំណើរក្បែរទីនោះក៏ជះក្លិនមិនល្អបង្កឲ្យប៉ះពាល់បរិស្ថាន ក្លិនស្អុយប្រឈមប៉ះពាល់សុខភាពរស់នៅប្រចាំថ្ងៃ បណ្តាលឲ្យពលរដ្ឋរស់នៅជុំវិញ និងអ្នកធ្វើដំណើរឆ្លងកាត់ត្រូវហិតក្លិនស្អុយជារៀងថ្ងៃយប់ផងដែរ។


ប្រជាពលរដ្ឋបញ្ជាក់ថា កាលពីអាជ្ញាធរបើកវេទិកាសាធារណៈនាពេលកន្លងមក បញ្ហាប្រឈមពាក់ព័ន្ធអនាម័យបរិស្ថាន ទាំងសំរាមអនាធិបតេយ្យ និងសំរាមនៅតាមមុខផ្ទះដែលក្រុមហ៊ុនប្រមូលយឺតយ៉ាវ អាជ្ញាធរបានលើកជាដំណោះស្រាយថា បើក្រុមហ៊ុនស៊ីនទ្រី នៅតែបណ្តែតបណ្តោយប្រមូលសំរាមយឺតយ៉ាវ និងសំរាមអនាធិបតេយ្យច្រើន អាជ្ញាធរក្រុងប៉ោយប៉ែត នឹងធ្វើការបែកចែកតំបន់ ដាក់ក្រុមហ៊ុនថ្មីបន្ថែមមួយទៀតដើម្បីឲ្យការប្រមូលសំរាមនេះបានទាន់ពេលវេលា និងកុំឲ្យបញ្ហាសំរាមនេះត្រូវបានប្រជាពលរដ្ឋលើកជាបញ្ហាប្រឈមដដែលៗកើតមានឡើងរាប់ឆ្នាំមកហើយ។

លោក អោម កុសល់ មន្ត្រីសាលាក្រុងបានបញ្ជាក់ថា៖ សំរាមដែលចោលជាគំនរនៅចំណតរថយន្តភ្ញៀវទេសចរណ៍ក្រុងប៉ោយប៉ែតនេះមានរយៈពេលជិត១ខែហើយ ក្រោយទទួលព័ត៌មានបានប្រាប់ទៅក្រុមហ៊ុនអនាម័យក្រុងប៉ោយប៉ែតបានឆ្លើយតបថាមូលហេតុដែលមិនបានយកសំរាមនៅចំណតរថយន្តភ្ញៀវនេះគឺបណ្តាលមកពីក្រុមហ៊ុនចំណតមិនបានបង់លុយអោយហើយក៏មិនបានប្រាប់អោយទៅយកដែរទើបសំរាមទុកចោលគំគរដែលមានក្លិនស្អុយ និងប៉ៈពាល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋ៕

អត្ថបទ៖ប៉ោយប៉ែត

https://t.me/troryorngmedia
Share.