កាល​ពី​យប់មិញ​នេះ (១៣ មិថុនា​ )​លោក ណុប បាយ៉ារិទ្ធិ បាន​ចេញមក​តបត​ជាមួយ​នឹង​មនុស្ស​មួយ​ចំនួន​ដែល​បាន​រិះគន់​លោក​មួយ​ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​កូវីដ-១៩​។​

សូមចុចអាន ណុប​ ​បាយ៉ារិទ្ធិ​៖​ ​សម្រេច​ក្ដី​ស្រមៃ​​ក្លាយ​ជា​អ្នក​និពន្ធ​​​ដូច​ម្ដាយ​តាមរយៈ​ស្នាដៃ​​​រឿង​ខ្លី​ ​«​បេះដូង​មនុស្ស​ស្រី​»

តារាចម្រៀ និង តារា​សម្ដែង​ប្រចាំ​ផលិតកម្ម ហង្សមាស បាន​ចេញ​មក​តបត​ចំពោះ​អ្នក​រិះគន់​លោក​តាមរយ:​សំណេរ​ក្រោយ​ពី​មាន​អ្នក​បាន​ប្រើ​ពាក្យ​ពេចន៍​រិះគន់​បែប​ពេបជ្រាយ​ខ្លាំង​មក​លើ​រូប​លោក​ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក​ធ្លាប់​ជា​អតីត​អ្នក​ជំងឺ​កូវីដ​-​១៩​។ 

​នៅ​ខាង​ក្រោម​សំណេរ​មួយ​​តាំង​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​ កន្លង​ទៅ​ ដែល​លោក​មាន​ការ​ជូន​ដំណឹង​ដល់​អ្នក​គាំទ្រ​របស់​លោក​ ថា​លោក​នឹង​ចូលរួម​ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ ស្រាប់​តែ​មាន​អ្នក​ចូល​មក​ខមមិន​ ពាក្យ​មិន​សមរម្យ​ លក្ខណៈ​ឆ្កឹះឆ្កៀល​រហូត​ធ្វើ​ឱ្យ​តារា​រូប​នេះ​អត់ទ្រាំ​មិន​រហូត​ដល់​ថ្នាក់​លុប​ចោល​ពាក្យ​ខមមិន អស់​ទាំង​នោះ​នឹង​តបត​ភ្លាម​ៗ​វិញ​ផង​ដែរ​។​

ថ្វី​ត្បិត​តែ​លោក​បាន​តបត​ និង​​ ​លើក​ឡើង​ពី​អ្នក​រិះគន់​ដែល​បាន​ចូល​មក​បំផ្លាញ​បរិយាកាស​ក្រោម​ Post រ​បស់​លោក​ក្ដី​តែ​ក៏នៅ​មាន​អ្នក​គាំទ្រ​ដែល​ជា​ហ្វេន​របស់​លោក​បាន​ចូល​មក​លើក​ទឹក​ចិត្ត​​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​យ៉ាង​ច្រើន​ផង​ដែរ​។​ យ៉ាងណា​មិញ​ចំពោះ​ Comment រិះគន់​ដែល​លោក​ ណុប បាយ៉ារិទ្ធិ​បាន​លើក​ឡើង​ខាង​លើ​ត្រូវ​បាន​លុប​ចេញ​អស់​ពី​ខាង​ក្រោម​ផុស​របស់​លោក​អស់​ទៅ​ហើយ​ ដូច​ដែល​សាមី​ខ្លួន​លោក​បាន​បញ្ជាក់​ពី​ខាង​លើ​ដូច្នោះ​ដែរ​។

សូមចុចអាន កម្លាំង​ចិត្ត​ពេញ​ទំហឹង​!​ អ្នក​សិល្បៈ​ល្បីៗ​​គាំទ្រ​និង​ជួយ​ប្រូម៉ូត​ ​រ៉េត​ សារីតា​​​ ​ដូច​ព្យុះ​

លោក​ ណុប​ បាយារិទ្ធិ​ គឺ​ជា​តារា​ចម្រៀង​ ចាស់​វស្សា ដែល​ស្មោះស្ម័គ្រ​ជាមួយ​នឹង​ផលិតកម្ម​ ហង្សមាស​ និង​ រស្មី​ហង្សមាស​ ព្រោះ​ទោះ​ជា​តារា​ចម្រៀង​ទាំង​ចាស់​ថ្មី​ មួយ​ចំនួន​បាន​ដើរ​ចេញ​ពី​ផលិតកម្ម​នេះ​ តែ​លោក​ និង ​ប្អូន​ប្រុស​​ដែល​ជា​អ្នក​ដឹកនាំ​ (Senki) អ្នក​និពន្ធ​ (អ៊ីនូ) និង​ជា​តារា​ចម្រៀង​ (នីកូ) នៅ​តែ​បន្ត​​រួមរស់​ជាមួយ​នឹង​ផលិតកម្ម​នេះ​៕​

Telegram-Troryorng
Share.