ធ្មេច​បើក​ៗ​ នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ឈាន​ចូល​ដល់​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាឡ​ពិភព​លោក​ (Miss Universe 2020) ដែល​ឆ្នាំ​នេះ​កញ្ញា​ ​រ៉េត សារីតា​ ​គឺ​ជា​បេក្ខនារី​ MU ​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ខណៈ​ដែល​ស្រី​សម្បុរ​ស្រអែម​ស្រស់​កំពុង​បំពេញ​ភារកិច្ច​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​ អ្នក​សិល្បៈ​ជា​ច្រើន​ដួង​បាន​ចេញ​មក​បង្ហាញ​​ពី​ ​ការ​គាំទ្រ​ ​លើក​ទឹក​ចិត្ត​ ​ក៏​​ជួយ​ផ្សព្វផ្សាយ​ប្រូម៉ូត​ឱ្យ​មជ្ឈដ្ឋាន​មហាជន​ងាក​មក​​គាំទ្រ​ រ៉េត​ សារីតា​ឱ្យ​កាន់​តែ​ច្រើន​។​

សូមចុចត្រង់នេះ៖ អស្ចារ្យ​ណាស់​!​ រ៉េត​ សារីតា​ត្រូវ​បាន ​IG​ ល្បី​ទស្សន៍ទាយ​ថា​នឹង​ឡើង​ដល់​ Top5

នៅ​ក្នុង​នោះ​​មើល​ឃើញ​ថា​តារា​ពហុ​ជំនាញ​អ្នក​នាង​ ខាត់​ សុឃីម​​ ​បាន​ចេញ​មក​​ផ្លាស់​ប្ដូរ​រូប​ប្រូហ្វាល់​របស់​ខ្លួន​ដោយ​ដាក់​ភ្ជាប់​ Frame មាន​រូប​កញ្ញា​ រ៉េត​ សារីតា​ ទង់​ជាតិ​ប្រទេស​កម្ពុជា​និង​ពាក្យ​ Miss Universe ​ព្រម​ជាមួយ​នឹង​សំណេរ​ខ្លី​ជា​ភាសា​អង់គ្លេស​ថា​៖ Miss Univese ។

ក្រៅ​អំពី​តារា​ហ្វេសប៊ុក​ Peypey Dy និង​ដៃ​គូ​ដែល​មាន​ឈ្មោះ​ហៅ​ថា ​ម៉ែ​សេះ​ ក៏​ជា​អ្នក​គាំទ្រ​ផ្កាប់មុខ​របស់​រ៉េត​ សារីតា​ផង​ដែរ​ ព្រោះ​អ្នក​ទាំង​ពីរ​បាន​ចូល​ទៅ​​ទស្សនា​ការ​ Live របស់​កញ្ញា​ រ៉េត​ សារីតា ​និង​ Comment ផង​ដែរ។

មិន​ទាន់​អស់​ត្រឹម​ប៉ុណ្ណឹង​នោះ​ទេ​សូម្បី​តែ​តារា​ចម្រៀង​សាច់​ចាំ​មុខ​ក្មេង​ជាង​វ័យ​លោក​ ណុប បាយ៉ារិទ្ធិ​​ ក៏​ជា​អ្នក​សិល្បៈ​មួយ​រូប​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​ជា​អ្នក​គាំទ្រ​របស់​កញ្ញា​ រ៉េត ​សារីតា​​ម្នាក់​ដែរ​ដោយ​លោក​បាន​ផុស​ជា​សំណេរ​លើ​បណ្ដាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖​ «​ចូលចិត្ត​បេក្ខភាព​តំណាង​ប្រទេស​ណា​គឺ​ជា​សិទ្ធ​នៃ​ការ​ពេញចិត្ត​តែ​គួរ​កុំ​ភ្លេច​ពេញចិត្ត​បេក្ខភាព​តំណាង​ប្រទេស​កំណើត​របស់​យើង​ដូច​គ្នា​ ព្រោះ​ជោគជ័យ​ជា​កិត្តិយស​របស់​ប្រទេស​យើង​ទាំងមូល​​។សួរ​បេះដូង​ខ្លួន​ឯង​តើ​យើង​គ្រប់​គ្នា​ ចង់​ឃើញ​បេក្ខភាព​របស់​កម្ពុជា​ទទួល​បាន​ជោគជ័យ​ទេ​?​ ​បើ​ចង់​ក្រៅ​ពី​ការ​ប្រឹងប្រែង​របស់​គាត់​ ​តើ​យើង​ទាំងអស់​គ្នា​អាច​ជួយ​គាត់​បាន​អ្វី​ខ្លះ​?​។»​ ​

បន្ថែម​លើ​នោះ​តារា​​ចម្រៀង​រូប​នេះ​ក៏​បាន​ទទូច​ឱ្យ​អ្នក​គាំទ្រ​ជួយ​បោះ​ឆ្នោត​ជូន​កញ្ញា​ រ៉េត​ សារីតា​​តាម​រយៈ​ App Muយ៉ាង​ដូច្នេះ​ថា​៖ ​​«គាំទ្រ​បេក្ខភាព​តំណាង​ប្រទេស​យើង​ ​MISS ​UNIVERSE​ ​CAMBODIA​ អាច​បោះឆ្នោត​គាំទ្រ​គាត់​បាន​តាម​រយៈ​app​ ​miss​ ​universe​ ​»។​

បន្ត​មក​ទៀត​តារា​ចម្រៀង​ សុគន្ធ​ និសា​ ក៏​បាន​ចូល​មក​ Comment ខាង​ក្រោម​ Post របស់​លោក​ ណុប បាយ៉ារិទ្ធិ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា​តារា​ចម្រៀង​ដ៏​ស្រគត់ស្រគំ​រូប​នេះ​ក៏​ហ្វេន​របស់​បវរកញ្ញា​ចក្រវាឡ​កម្ពុជា​ រ៉េត​ សារីតា​ដូច​គ្នា​។

យោង​តាម​ ​Page Team Cambodia ​តារា​ហ្វេសប៊ុក​ ​អ្នក​ស្រី​ ​ស្រី​អូន​ សម្រស់​ធម្មជាតិ​​ ​ឬ​ ​​ឈ្មោះ​ពិត​ នួន​ ​ស៊ុន្ទរី​​ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួន​ ​១០០០​ដុល្លារ​និង​សន្យា​ជួយ​ប្រូម៉ូត​ផ្សព្វផ្សាយ​ពី​​កញ្ញា​ រ៉េត​ សារីតា​ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ទៀត​ផង។

ចុះប្រិយមិត្ត​អ្នក​អាន​សារព័ត៌មាន​ត្រយង​តើ​មាន​បាន​ដោនឡូត​ App Miss Universe ហើយ​ជួយ​បោះ​ឆ្នោត​ឱ្យ​កញ្ញា​ រ៉េត​ សារីតា​ហើយ​ឬនៅ​? បើ​មិន​ទាន់​បាន​​ទេ​ កុំ​ចាំ​យូរ​ជួយ​បោះ​ឆ្នោត​ទាំង​អស់​គ្នា​ណា​!​

Share.