ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នឹងចាប់ដំណើរការចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុននេះ។ ដោយមាន ៣៨ ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិក ចំនួន៧ ដែលមានវិញ្ញាសា ចំនួន៤០៥ ប្រកួតលើទីតាំង ចំនួន៥រាជធានី-ខេត្តរួមមាន ៖ ភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។

កាលវិភាគប្រកួតនៅថ្ងៃទី ២០ វិច្ឆិកា ២០២២
ពូល A ក្រសួងការពារជាតិ ប៉ះ ត្បូងឃ្មុំ វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានស្តាតចាស់
ពូល A ឬទ្ធីសែន ប៉ះ ភ្នំពេញហ្គាឡាក់ស៊ី វេលាម៉ោង ៣:៣០នាទីរសៀល នៅវិទ្យាល័យបឹងកេងកង
ពូល B តាកែ ប៉ះ កោះកុង វេលាម៉ោង ៣៣០នាទីរសៀល នៅវិទ្យាល័យបឹងត្របែក
ពូល B កំពត ប៉ះ ឧត្តរមានជ័យ វេលាម៉ោង ៣:៣០នាទីរសៀល នៅវិទ្យាល័យច្បារអំពៅ
ពូល C បន្ទាយមានជ័យ ប៉ះ ក្រសួងមហាផ្ទៃ វេលាម៉ោង ៣:៣០នាទីរសៀល នៅវិទ្យាល័យអប់រំកាយ និងកីឡា។

ចំពោះលទ្ធផលនៃការចាប់ឆ្នោតចែកពូលកីឡាជាតិឆ្នាំ ២០២២ វិញ្ញាសាបាល់ទាត់ ៖
*ផ្នែកបុរស
ពូល A៖ ក្រសួងការពារជាតិ, ខេត្តត្បូងឃ្មុំ, ឬទ្ធីសែន, ភ្នំពេញហ្គាឡាក់ស៊ី
ពូល B៖ គីរីវង់សុខសែនជ័យ, កោះកុង, ខេត្ត កំពត, ឧត្តរមានជ័យ
ពូល C៖ បន្ទាយមានជ័យ, នគរបាលជាតិ, ព្រៃវែង។

ទីលានប្រកួត៖ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, វិទ្យាល័យបឹងត្របែក, វិទ្យាល័យបឹងកេងកង, វិទ្យាល័យច្បារអំពៅ, កីឡដ្ឋានខេមបូឌាអ៊ែវ៉េ និងកីឡដ្ឋានស្តាតចាស់ ៕

Share.