សិល្បៈអន្តរជាតិ៖ ពិធីករភេទទីបី Moddam បានចេញមកទម្លាយឱ្យសាធារណជនបានដឹងថាក្រោយពេលត្រូវបានដោះលែងឱ្យមានសេរីភាពជាបណ្ដោះអាសន្នក្នុងរឿងក្ដី Forex-3D ថា តារាសម្ដែងស្រី Pinky Savika មិនមានផ្ទះស្នាក់នៅនោះឡើយ។
អ្នកគាំទ្រដែលស្រលាញ់ចូលចិត្តនិងនិយមការសម្ដែងរបស់ Pinky បានបន្តផ្ញើកម្លាំងចិត្តដល់អ្នកសម្ដែងស្រីរូបនេះជាបន្តបន្ទាប់ ក្រោយមានឈ្មោះពាក់ព័ន្ធនឹងរឿងក្ដី Forex-3D ហើយទើបតែត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ រហូតមានដំណឹងលេចឮចេញមកថា នាង Pinky ប្រញាប់លក់ផ្ទះមួយខ្នងទៀតដែលមានតម្លៃ ១២លានបាត រឿងនេះធ្វើឱ្យអ្នកគាំទ្រមួយចំនួនជជែកវែកញែកគ្នាពេញបណ្ដាញសង្គម ដោយមានមតិខ្លះលើកឡើងថា នេះអាចជាគម្រោងរបស់នាង ដើម្បីរកវិធីរត់ចេញពីប្រទេស។
យ៉ាងណាមិញកាលពេលថ្មីៗនេះ ពិធីករភេទទីបីដ៏ល្បីឈ្មោះគឺ Moddam បានចេញមកទម្លាយដំណឹងទាក់ទងនឹងតារាស្រីរូបនេះ តាមរយៈមិត្តភក្ដិជិតស្និទ្ធិរបស់នាងថា ខ្សែជីវិតរបស់ Pinky មុនចូលពន្ធនាគារនិងក្រោយពេលចេញពីពន្ធនាគារតាមរយៈការស្នើសុំនៅក្រៅឃុំ ដោយមានមតិជាច្រើនលើកឡើងថា «Pinky តិចទៀតបានការងារច្រើនហើយ តែការពិតនាងមិនព្រមទទួលការងារនោះទេ ជីវិតនាងពេលនេះមិនមានផ្ទះរស់នៅនោះទេ បើយោងតាមផេករួបរួមអ្នកត្រូវគេបោកករណី Forex-3D បានប្រាប់ថាពេលនេះនាងបានលក់ផ្ទះតម្លៃ១២លាន ផ្ទះមួយខ្នងនេះនាងលក់មុនបាត់ហើយ ចំណែកផ្ទះមួយខ្នងទៀតគឺបងថ្លៃនាង ដែលស្វាមីកំពុងជាប់ពន្ធនាគាររស់នៅសរុបជារួមពេលនេះ Pinky មិនមានផ្ទះរស់នៅទេ តែនាងជួលផ្ទះគេរស់នៅ ខណៈផ្ទះនៅសល់មួយខ្នងរបស់នាងក៏បានលក់ចេញបាត់មុនពេលមានរឿងទៀត»។