Vin Diesel បានបង្ហើបរឿងខ្លះដែលធ្វើឱ្យហ្វេនយល់ឃើញថាកូនស្រីរបស់ Paul Walker អាចនឹងបង្ហាញខ្លួនសម្ដែងក្នុងរឿងនេះ ខណៈដែល Paul នៅសល់ត្រឹមរូបភាពដែលបង្កើតឡើងដោយក្រុមបច្ចេកទេស តែព្រលឹងបានឃ្លាតចាកកាយឆ្ងាយទៅហើយ។
នៅក្នុងឃ្លីបសម្ភាសន៍ពិសេសជាមួយ E! Online កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ មិថុនា ម្សិលមិញនេះតារាសម្ដែងវ័យ ៥៣ ដែលអ្នកគាំទ្រ Fast and Furious ស្គាល់លោកច្បាស់ក្នុងតួអង្គ Dom Toretto បាននិយាយពីចំណុចសំខាន់ហេតុអ្វីទើបវត្តមានរបស់តួអង្គ Brian O’Conner (សម្ដែងដោយ Paul) នៅក្នុងស៊េរីរឿងនេះ ទោះជា Paul បានស្លាប់នៅក្នុងគ្រោះថ្នាក់រថយន្តកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈដែល Fast&Furious 7 ទើបតែថតបានពាក់កណ្ដាលទី។
«រឿងហេតុដ៏អាក្រក់ដែលកើតឡើងកាលពីឆ្នាំ២០១៣នោះ គឺយើងបានឈប់ថត F7 ប្រហែល៥ ខែ ដើម្បីចូលរួមរំលែកទុក្ខផងនិងរកវិធីដោះស្រាយចំពោះរឿងហេតុដែលកើតឡើង។ ដោយខាងថ្នាក់ដឹកនាំយល់ស្របបន្តឱ្យតួអង្គរបស់ Paul មានវត្តមានតាមរយៈការប្រើប្រាស់បច្ចេកទេស»
នៅពេលត្រូវសាកសួរថា កូនស្រីសំណព្វរបស់លោក Paul ដែលសព្វថ្ងៃមានវ័យ២២ ឆ្នាំ ហើយក៏ត្រូវជាកូនស្រីចិញ្ចឹមរបស់ Vin Diesel ផងដែរនោះអាចនឹងមានវត្តមានសម្ដែងក្នុងភាពយន្តខ្នាតធំជាស៊េរីនេះដែរទេ? Vin បានឆ្លើយតបដោយប្រុងប្រយ័ត្នថា «ខ្ញុំមិនទាន់ហ៊ាននិយាយអ្វីទាំងអស់ សូមកុំឱ្យខ្ញុំប្រាប់អាថ៌កំបាំងរឿង Fast10 ទៅអ្នកទាំងអស់គ្នាអី សូមនិយាយខ្លីៗថា មិនទាន់មានសេចក្ដីសម្រេចណាមួយនៅឡើយទេ»។
នៅដើមខែមិថុនានេះ តារាសម្ដែង Ludiacris បានប្រាប់ Jess Cagle និង Julia Cunningham ថា Meadow និងប្អូនប្រុស Paul គឹ cody បានចំណាយពេលវេលាជួយដល់ក្រុមការងារ ដើម្បីច្បាស់ថា Paul Walker នឹងមានវត្តមានក្នុងភាពយន្ត F9 នាខាងមុខនេះនៅពេលដែលភាពយន្តនេះចាក់បញ្ចាំងនៅលើរោងភាពយន្តនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ៕