សិល្បៈអន្តរជាតិ៖ កម្មវិធី Grammys Award នៅឆ្នាំ២០២៣នេះ នៅតែអស្ចារ្យ ព្រោះមិនត្រឹមតែមានវត្តមានកំពូលតារាល្បីៗជាច្រើនដួងចូលរួមប៉ុណ្ណោះទេ ប៉ុន្តែនៅមានរឿងគួរឱ្យរីករាយនិងគួរឱ្យចាប់អារម្មណ៍ខ្លាំងមួយទៀតដែរគឺតារាចម្រៀង Adele មានឱកាសបានជួបតារាក្នុងដួងចិត្តរបស់ខ្លួនផងដែរ។
ឆ្នាំនេះគឺជាឆ្នាំទីបីជាប់គ្នាហើយដែល MC Trevor Noah បានដើរតួនាទីជាពិធីករនៃកម្មវិធីដោយនៅក្នុងរាត្រីដ៏អស្ចារ្យនោះមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗដូចជា៖ Beyoncé, Taylor Swift, Lizzo, Kendrick Lamar និង Harry Styles។ ពិធីកររូបនេះបានធ្វើឱ្យក្ដីសុបិនរបស់ Adele ក្លាយជាការពិតនៅពេលដែលលោកបាននាំតារាសម្ដែង The Rock ពីភាពយន្ត JUMANJI មក Surprise។
Noah បានបង្ហើបថាលោកបានធ្វើការស្រាវជ្រាវព័ត៌មានទាក់ទងនឹងបេក្ខភាពដែលឈ្មោះត្រូវដណ្ដើមពានរង្វាន់នៅក្នុងកម្មវិធី ហើយរឿងដែលចម្លែកបំផុតមួយដែលលោកបានស្វែងរកឃើញនោះគឺ Adele តែងតែមានគោលបំណងចង់ជួប Dwayne Jonhson ប៉ុន្តែមិនដែលមានការផ្ដល់កិត្តិយសណាមួយទាល់តែសោះរហូតមកដល់ពេលនេះ។
«ខ្ញុំបានរកឃើញថា Dwayne Jonhson ក៏ជាអ្នកគាំទ្រដ៏ស្មោះត្រង់ម្នាក់របស់អ្នកដែរ» នេះគឺជាអ្វីដែលលោកបានប្រាប់ទៅកាន់តារាចម្រៀង Easy On Me មុនពេលលោកឆ្លើយប្រាប់ថា Dwayne Johnson មិនបានមកចូលរួមនោះទេ ខ្ញុំលោកមានមនុស្សនាក់មានរហស្សនាមថា The Rock មកជំនួស។ Adele បានជួបជាមួយនឹង The Rock ហើយ The Rock ក៏បានជួប Adele។ នេះគឺជាលើកដំបូងបង្អស់មួយ។
ថ្វីត្បិតតែធ្លាប់ធ្វើជា MC កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ ក្ដី ប៉ុន្តែអតីតពិធីករ Daily Show រូបនេះបានទទួលស្គាល់ថាលោកនៅតែភ័យជានិច្ចនៅមុនពេលការ Live ផ្ទាល់។ ភាពភ័យខ្លាចតែងតែមករកខ្ញុំជានិច្ច ព្រោះខ្ញុំមិនមែនត្រឹមតែឈរចំពោះមនុស្សពូកែនោះទេ ប៉ុន្តែគឺឈរនៅចំពោះមុខសិល្បករពូកែៗបំផុតលំដាប់ពិភពលោក៕