កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា កាំង មុយនីន ទទួលបានមេដាយចំនួន ០២គ្រឿង ក្នុងការចូលរួមការប្រកួត Vietnam FIN Swimming Championships 2023 (25m) ដែលចាប់ពីប្រកួតពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង Thua Thien Hua ប្រទេសវៀតណាម។
ជាលទ្ធផលឃើញថា សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កីឡាការិនី កាំង មុយនីន ទទួលបានមេដាយចំនួន ០២គ្រឿង រួមមាន៖
- វិញ្ញាសា 400m Bi Fins ទទួលបានចំណាត់ថ្នាក់លេខ២
- វិញ្ញាសា 200m Bi Fins ទទួលបានចំណាត់ថ្នាក់លេខ៣
សម្រាប់ការចូលរួមកម្មវិធីប្រកួតខាងលើ សហព័ន្ធបានបញ្ជូន គ្រូបង្វឹកចំនួន ០១រូប កីឡាករចំនួន ០៤រូប និងកីឡាការិនី ចំនួន០២រូប រួមមាន៖ ១. លោកគ្រូ ហែម ថុនពន្លឺ ២. កីឡាករ លឹម កែវឧត្តម ៣. កីឡាករ ទួន ទិត្យសត្យា ៤. កីឡាករ ឆោម ច័ន្ទថុន ៥. កីឡាករ លឹម សុខវឌ្ឍន៍នន្ទ ៦. កីឡាការិនី កាំង មុយនីន ៧. កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត៕