កាល​ពី​ថ្ងៃ​ទី៣ ខែកក្កដា ឆ្នាំ​២០២១ ផេក​ហ្វេសប៊ុក​ Support Beauty Pageant បាន​ធ្វើ​ការ​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក​ដែល​បង្ហោះ​ពី​ទិដ្ឋភាព​ប្រកួត​បវរកញ្ញា​កាល​ពី​ឆ្នាំ ១៩៩៥ ដែល​រូបថត​ទាំង​អស់​នោះ​កំពុង​តែ​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​លេង​បណ្ដាញ​សង្គម​ និង​ មាន​ការ​ចែកចាយ​បន្ត​យ៉ាង​ច្រើន​លើ​បណ្ដាញ​សង្គម​ តាំង​ពី​ម្សិលមិញ​រហូត​ដល់​ថ្ងៃ​ទី​៤​ ខែ​កក្កដា​នេះ​ នៅ​​តែ​មាន​អ្នក​លេង​បណ្ដាញ​សង្គម​បន្ត​ចូល​មក​ Like , Share និង​ Comment យ៉ាង​ច្រើន​ដដែល​។

ការ​ប្រកួត​បវរកញ្ញា​សង្ក្រាន្ត​ឆ្នាំ​ ១៩៩៥​ (Miss Cambodia 1995) ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​​ ពិសេស​ក្មេង​ៗ​ជំនាន់​ក្រោយ​ៗ ដែល​អ្នក​ខ្លះ​លើក​ឡើង​ថា​ខ្លួន​ទើប​នឹង​ កើត​ បាន​ចេញ​មក​ កោត​ស្ញប់ស្ញែង​និង​ សរសើរ​ ​ចំពោះ​សម្រស់​ដ៏​សែន​​​ស្រស់​ស្អាត​ តាម​បែប​ធម្មជាតិ​ ​​ព្រោះ​​មិនមាន​ឧបករណ៍​ថត​ទំនើប ភ្លើង​ជំនួយ​ ឬ ​គ្រឿង​តុបតែង​ខ្លួន​ទ​ទំនើប​ ​និង​ ទាន់​សម័យ​។ ​

ចង់​ដឹង​ថា​សម្រស់​របស់​បេក្ខនារី​ប្រកួត​បវរកញ្ញា​សង្ក្រាន្ត​​ឆ្នាំ​១៩៩៥​ ស្រស់​ស្អាត​យ៉ាង​ណា​សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​៖

Telegram-Troryorng
Share.