សិល្បៈអន្តរជាតិ៖ A Saint Von Colucci ស្លា.ប់នៅអាយុ២២ឆ្នាំ ក្រោយពេលដែលរូបគេព្យាយាមវះកាត់កែសម្ផស្សច្រើនដងទាំងដឹងថាមានគ្រោះថ្នាក់ដើម្បីមានទម្រង់មុខដូច Jimin BTS។
យោងតាមរយៈ TMZ បានផ្សាយថា Saint បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយនៅប្រទេសកូរ៉េខាងត្បូងកាលពីចុងសប្ដាហ៍មុន។ តារារូបនេះបានចាយប្រាក់សរុប២២ម៉ឺនដុល្លារ សម្រាប់ការវះកាត់ចំនួន ១២ដង ទៅលើការកែចង្កាច្រមុះ,លើកមុខ កាត់បបូរមាត់ លើកចិញ្ចឹម កាត់ត្របកភ្នែក។ គេចង់មានមុខមាត់ដូច Jimin នៅពេលឌេលគេសម្ដែងភាពយន្តរឿង Pretty Lies ដែលគ្រោងបញ្ចាំងនៅក្នុងឆ្នាំ២០២៣នេះ។
អ្នកតំណងបានប្រាប់ថា Saint មានឆ្លងមេរោគក្រោយពេលធ្វើការវះកាត់រួចកាលពីខែវិច្ឆិកា។ នៅខែមេសាឆ្នាំ២០២២ តារារូបនេះបានធ្វើការវះកាត់ដើម្បីយកមេរោគចេញ ប៉ុន្តែមានបញ្ហាកើតឡើងមុន ធ្វើឱ្យលោកត្រូវប្រញាប់បញ្ចូលចូលបន្ទប់វះកាត់ហើយមិនយូរប៉ុន្មានលោកបានស្លាប់។
តាមប្រភពបានលើកឡើងថា Saint បានដឹងពីគ្រោះថ្នាក់ដែលកើតឡើងនៅក្នុងពេលវះកាត់ តែលោកនៅតែសម្រេចចិត្តវះ។ តារារូបនេះចង់ប្ដូរចង្កាចតុកោណមកជាចង្កា V ដើម្បីឱ្យមើលទៅដូចជាតារាកូរ៉េ។
Saint Von Colucci វ័យ២២ឆ្នាំ បានចាកចេញពីកាណាដាមកកាន់ប្រទេសកូរ៉េ ដោយគោលដៅដំបូងលោកចង់ក្លាយជាអ្នកចម្រៀង ប៉ុន្តែក្រោយមកលោកមានបំណងចង់សម្ដែងវិញ។ យ៉ាងណាមិញលោកមានអារម្មណ៍ថារូបរាងបែបអ៊ឺរ៉ុបរបស់លោកធ្វើឱ្យលោកបាត់បង់ឱកាសច្រើននៅក្នុងរង្វង់សិល្បៈកូរ៉េ ដូច្នេះទើបលោកសម្រេចចិត្តវះកាត់កែប្រែទម្រង់មុខរបស់ខ្លួន។
តារាសម្ដែង Jimin វ័យ២៨ឆ្នាំ គឺជាសមាជិកម្នាក់នៃក្រុមចម្រៀង BTS ដែលមានអ្នកគាំទ្រជាច្រើនបានយកមុខរបស់លោកជាគំរូ ដើម្បីវះកាត់ឱ្យដូចមុខលោក ដោយកន្លងមកនាឆ្នាំ ២០២១ Oli London ដែលជាតារាលើអ៊ិនធឺណិតម្នាក់នៅអង់គ្លេសបានចាយប្រាក់១៥ម៉ឺនដុល្លារ លើការចំណាយវះកាត់យកទម្រង់មុខ Jimin ប៉ុន្តែគេមិនមានគ្រោះថ្នាក់អ្វីនោះទេ៕
អានអត្ថបទ៖ បុរសជនជាតិអង់គ្លេសវះកាត់កែមុខឱ្យដូច Jimin ក្រុម BTS រងការគំរាមផ្ដា.ច់ជីវិត!
ប្រភព៖ vnexpress