សិល្បៈអន្តរជាតិ៖ តារាសម្ដែងហុងកុង Benny Chan Ho-man ឬអ្នកគាំទ្រនៅកម្ពុជាស្គាល់យ៉ាងថាជាតួអង្គស៊ុនអ៊ូខុង ឆ្នាំ១៩៩៨ ក្រោយបាត់មុខពិភពសិល្បៈ៥ឆ្នាំ លោកបានសម្រេចចិត្តត្រលប់មកវិញ ប៉ុន្តែលោកកំពុងតែរងព្យុះរិះគន់យ៉ាងដំណំ ពីសំណាក់អ្នកទស្សនា ក្រោយលោកចាប់ដៃគូសម្ដែងជាមួយនឹងតួស្រីដែលមានអាយុប្អូនជិត៣០ឆ្នាំ។
កាលពីពេលថ្មីៗនេះ តារាសម្ដែងចាស់វស្សា Benny Chan ត្រូវបានអ្នកទស្សនារិះគន់ ព្រោះតែរឿងភាគបុរាណថ្មីដែលលោកត្រលប់មកសម្ដែងជាតួឯកវិញ។ ក្នុងនោះបើតាមការវិភាគនៅក្នុងវែបសាយ Sohu របស់ចិន ដោយក្នុងនោះគេមិនបានរិះគន់ទៅលើទឹកដៃសម្ដែងរបស់លោកប៉ុន្តែគេរិះគន់ចំពោះតួអង្គដែលលោកសម្ដែងដោយលោកសម្ដែងជាតួអង្គស្ដេចតួនអ៊ី តួអង្គមដ៏ល្បីល្បាញដែលលោកបានសម្ដែងកាលពី២៦ឆ្នាំមុន ប៉ុន្តែមកដល់បច្ចុប្បន្ននេះវ័យលោកកាន់តែជ្រេដូច្នេះវាធ្វើឱ្យអ្នកទស្សនាពិបាកនឹងចូលតួ ពិសេសពណ៌ភាពយន្តក៏អន់មិនសូវជាស្អាតទៀត។
ប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រវិញតាមរយៈតួអង្គដែលខ្លួនធ្លាប់សម្ដែង និងមានការល្បីល្បាញមួយ ប៉ុន្តែលោកបែរជារងនូវការរិះគន់មិនសំចៃមាត់ទៅវិញ ជាពិសេសនៅពេលដែលលោកឈរក្បែរដៃគូសម្ដែងដែលមានអាយុប្អូនរហូត២៦ឆ្នាំ ធ្វើឱ្យអ្នកទស្សនាលើកឡើងថាពួកគេនឹងពិបាកនឹងចូលតួណាស់។
អ្នកទស្សនាថែមទាំងលើកឡើងទៀតថា «Journey To the East» មិនត្រឹមតែតួដែលមើលទៅមិនសូវសមគ្នា ប៉ុណ្ណោះទេសូម្បីតែសាច់រឿងទាំងមូលក៏មើលទៅមិនល្អមើល និងគួរឱ្យធុញទ្រាន់ថែមទៀត ជាពិសេសគេថែមទាំងលើកពីឈុតដែលតួប្រុសនិងស្រីធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយថើបគ្នាទៀតផង។
ជាមួយនឹងការរិះគន់បែបនេះធ្វើឱ្យភាពយន្តថ្មីដែលលោកសម្ដែងនេះក្លាយជា Project ដែលគេអាចនិយាយបានថា ភាពយន្តសំរាម ខណៈដែលអ្នកខ្លះទៀតលើកឡើងថា ប្រហែលជាលើកនេះគឺជាទីបញ្ចប់នៃអាជីពសម្ដែងរបស់លោកហើយមើលទៅ៕
ប្រភព៖ Soha.vn