ព្រឹត្តិការណ៍ប្រកួតពានរង្វាន់យុវជនអន្ដរជាតិអាយុក្រោម ១៤ឆ្នាំ ប្រចាំខេត្តសៀមរាប (U14 XO Siem Reap International Youth Cup 2023) បានបញ្ចប់កាលពីថ្ងៃទី១៩ វិច្ឆិកា ដោយ Chonburi FC U14 បានក្លាយជាម្ចាស់ជើងឯក ជើងឯករង Lion City Sailors U14 លេខ៣ Sien Reap United FC U14។
សម្រាប់ការប្រកួតពានរង្វាន់យុវជនអន្ដរជាតិ លើទឹកដីអង្គរនេះ ដោយសៀមរាបយូណាយធីត ធ្វើជាម្ចាស់ផ្ទះ មានក្រុមយុវជន ៤ក្លិប មកពី ៣ប្រទេសចូលរួមក្នុងនោះមានក្រុមម្ចាស់ផ្ទះ U14 Siem Reap United, Buriram United Academy ថៃ, Chonburi FC Academy ថៃ, Lion City Sailors សិង្ហបុរី និងក្រុមយុវជន U14 វិសាខា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់យុវជនអន្ដរជាតិអាយុក្រោម ១៤ឆ្នាំ ប្រចាំខេត្តសៀមរាប (U14 XO Siem Reap International Youth Cup 2023) នេះគឺជាព្រឹត្តិការណ៍ប្រកួតអន្តរជាតិលើកដំបូងសម្រាប់ក្រុមបាល់ទាត់យុវជនរបស់ប្រទេសកម្ពុជា។ ការប្រកួតចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប៕