ក្នុងបរិបទបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ការប្រកួតកីឡាបែបអេឡិកត្រូនិក លើអ៊ីនធើណែតក៏មានច្រើនដែរ ខណៈក្រុមបាល់ទាត់ណាហ្គាវើល បានក្លាយជាក្រុមមុនគេដែលចុះកុងត្រា កីឡាករត្រៀមប្រកួតក្នុងកីឡាមួយនេះ។
បើតាមសេចក្តីជូនដំណឹងរបស់ក្លិបនៅរសៀលថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១ បញ្ជាក់ថា៖«ស្វាគម៍កីឡាករ ភិន ប៉ូលីដែត (Polideth Phin) ដែលបានក្លាយជាកីឡាករអេឡិចត្រូនិករបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍។ រូបគេក៏កំពុងតែត្រៀមខ្លួនដើម្បីប្រកួតក្នុងពានរង្វាន់អន្តរជាតិលើវិញ្ញាសារ (eFOOTBALL) ខាងមុខនេះផងដែរ។