ក្រុមបាល់បោះរទេះនារីជម្រើសជាតិកម្ពុជា ទទួលបានមេដាយប្រាក់ ក្ក្រោយចាញ់ចិន ៩-៣ នៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតជើងឯកបាល់បោះរទេះជើងឯកតំបន់អាស៊ី-អូសេអានី (Bangkok 3×3 Wheelchair Basketball AOZ Cup) និងវគ្គជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
មុនឡើងដល់វគ្គផ្ដាច់ព្រ័ត្រថ្ងៃនេះ ក្រុមបាល់បោះរទេះនារីជម្រើសជាតិកម្ពុជា យកឈ្នះក្រុមម្ចាស់ផ្ទះថៃ ដោយលទ្ធផល ៧-៤ ក្នុង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ លទ្ធផល ៥ប្រកួតកន្លងមក៖
ប្រកួតទី១៖ កម្ពុជា ១០-៣ អូស្រ្តាលី
ប្រកួតទី២៖ កម្ពុជា ១៤-០ ឥណ្ឌា
ប្រកួតទី៣៖ កម្ពុជា ៩-២ ថៃ
ប្រកួតទី៤៖ កម្ពុជា ១៤-៤ ឡាវ
ប្រកួតទី៥៖ កម្ពុជា ៧-៤ ថៃ
ដូចនេះក្រុមបាល់បោះរទេះនារីជម្រើសជាតិកម្ពុជា នៅចំណាត់ថ្នាក់លេខ២ និងក្រុមបាល់បោះរទេះនារីជម្រើសជាតិថៃ លេខ ៣ នឹងទទួលបានកៅអីទៅប្រកួតជើងឯក 2024 IWBF Women’s Repechage នៅទីក្រុង Osaka ប្រទេសជប៉ុន។ ក្រុមបាល់បោះរទេះនារីជម្រើសជាតិចិន នឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games)៕