ថ្មីៗនេះ នៅក្នុងចំណោមអ្នកគាំទ្រជនជាតិកូរ៉េ បានសម្ដែងនូវការខកចិត្តយ៉ាងខ្លាំងនៅពេលបានឃើញរូបរាងពិតរបស់ Streamer Live Online កំពុងពេញនិយមនៅលើកញ្ចក់ទូរទស្សន៍ ព្រោះខុសពីការរំពឹងទុកនិងការស្រមៃរបស់អ្នកគាំទ្រ។
អ្នក Streamer ឬតារាអនឡាញដ៏ល្បីមួយរូបរបស់ Afreeca TV ដែលត្រូវបានអ្នកគាំទ្រស្គាល់ថា BJ Tomato បានបង្ហាញវត្តមានជាពិធីករកិត្តិយសក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍មួយកាលពីថ្ងៃទី១១ ខែសីហា ដោយនៅក្នុងកម្មវិធីនោះមហាជនបានឃើញរូបរាងពិតៗរបស់ BJ Tomato ព្រោះកញ្ញាត្រូវបានកាំមេរ៉ារបស់ស្ថានីយទូរទស្សន៍ជាអ្នកថតផ្ដិតយករូបភាព មិនមែនកាំមេរ៉ា Web នៅផ្ទះរបស់កញ្ញាដូចរាល់ដងនោះទេ។
នៅក្នុងពេលកំពុងតែ Live ផ្ទាល់នោះមានអ្នកចូលមកនិយាយគ្នាតាមរយៈ Comment ពីរូបរាងរបស់កញ្ញានៅត្រង់ប្រអប់ជជែកពិភាក្សា។ ក្រោយឃើញការលើកឡើងរបស់មហាជនដែលបានលើកឡើងថា «យក BJ Tomato ឱ្យខ្ញុំវិញ» ពេលនោះ Tomato បានឆ្លើយតបថា «ខ្ញុំគឺជា BJ Tomato តើមុខខ្ញុំពិតជាមើលទៅធំណាស់មែនទេ? ខ្ញុំលាប Make Up ខ្លួនឯង»។
ខណៈដែលមានអ្នកខ្លះទៀតបានចូលមកសួរថា «តើនាងជាអ្នកណា?» «ខ្ញុំគិតថាកាលពីយប់មិញប្រហែលជានាងផឹកខ្លាំងពេក»។ «អ្នកគួរតែយក Webcame មកពីផ្ទះ» ខណៈក៏មានអ្នកខ្លះទៀតបានលើកឡើងដែរថា «នាងមើលទៅស្អាតគ្រាន់តែខុសគ្នាដាច់ស្រឡះពីអ្វីដែលធ្លាប់ឃើញ» «Tomato មើលទៅស្អាតណាស់» និង «នាងនៅតែស្អាតដដែល»
ក្រោយរឿងចម្រូងចម្រាសពាក់ព័ន្ធនឹងរូបរាងរបស់នាងកាន់តែធំឡើងៗ BJ Tomato បានផុសសំណេរដោយភា្ជប់ជាមួយ «ខ្ញុំសុំទោស ខ្ញុំមុខអាក្រក់»។
គួរដឹងថា BJ Tomotao គឺជា Streamer ជនជាតិកូរ៉េដ៏ល្បីល្បាញដែលមានការពេញនិយមដោយសារតែការ Live លេងហ្គេមនិងជជែកលេងជាមួយនឹងអ្នកចូលមកទស្សនា ជាពិសេសដោយសារតែមុខមាត់ស្អាតគួបផ្សំទៀតនោះធ្វើឱ្យកញ្ញារូបនេះមានអ្នកគាំទ្រច្រើនជាបុរស៕
ខាងក្រោមនេះជារូបភាពពិតដែលបង្កើតឱ្យមានរឿងរ៉ាវចម្រូងចម្រាសរបស់ Tomota ក្នុងកម្មវិធីទូរទស្សន៍៖