សម្រាប់ការប្រកួតបាល់ទាត់ សិស្សបឋមសិក្សាអាយុក្រោម១២ឆ្នាំ ថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្តើមប្រកួតជាផ្លូវការ នៅថ្ងៃទី៣១ ខែមីនា ខាងមុខនេះ នៅតាមទីលានមួយចំនួនក្នុងរាជធានីភ្នំពេញ។
សម្រាប់ការប្រកួតបាល់ទាត់កុមារ៉ា សិស្សបឋមសិក្សាអាយុក្រោម១២ឆ្នាំ ថ្នាក់ជាតិ ឆ្នាំ២០២៤ ត្រូវបានបែងចែកជា ៨ពូល មាន៖ A, B, C, D, E, F, G និង H។
សម្រាប់ការប្រកួតបាល់ទាត់កុមារី សិស្សបឋមសិក្សាអាយុក្រោម១២ឆ្នាំ ថ្នាក់ជាតិ ឆ្នាំ២០២៤ ត្រូវបានបែងចែកជា ៦ពូល មាន៖ A, B, C, D, E និងពូលF។
គួរបញ្ជាក់ថា កម្មវិធីប្រកួតកីឡាបាល់ទាត់សិស្សសាលាបឋមសិក្សា អាយុក្រោម ១២ឆ្នាំ ជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា ២០២៤ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ដែលក្នុងនោះផ្នែកបឋមសិក្សាមានវិញ្ញាសាកីឡាបាល់ទាត់ កុមារា និងកុមារី៕