រយៈពេលជាមួយឆ្នាំហើយក្រោយក្រុមចម្រៀងដ៏មានឥទ្ធិពលរបស់កូរ៉េ BTS បានធ្វើការប្រកាសពន្យារពេលការប្រគំតន្ត្រីទេសចរណ៍របស់ខ្លួន ហើយនៅទីបំផុត BTS បានប្រកាសរំសាយការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «Map Of The Soul»។
កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ផលិតកម្ម Big Hit Music បានប្រកាសថាការប្រគំតន្ត្រីទេសចរណ៍ពិភពលោកតបស់ BTS ត្រូវបានរំសាយចោលជាផ្លូវការណ៍ហើយ ដោយផលិតកម្មមួយនេះបានពន្យល់យ៉ាងដូច្នេះថា៖
«ជំរាបសួរផលិតកម្ម BigHit Music! យើងខ្ញុំមានព័ត៌មានពាក់ព័ន្ធនឹងការប្រគំតន្ត្រី BTS MAP OF THE SOUL TOUR» មកជំរាបជូន ផលិតកម្មយើងខ្ញុំបានធ្វើការងារយ៉ាងធ្ងន់ដើម្បីត្រៀមរៀបចំកម្មវិធីប្រគំតន្ត្រីមួយនេះ ព្រោះដឹងថាអ្នកគាំទ្រម្នាក់ៗកំពុងតែរងចាំការប្រគំតន្ត្រីនេះ ប៉ុន្តែដោយសារតែស្ថានការណ៍មានការផ្លាស់ប្ដូរលើសពីការគ្រប់គ្រងបាន ទើបពិបាកនឹងត្រលប់មកធ្វើតាមផែនការដែលបានកំណត់ទុកមុននេះ ដូច្នេះផលិតកម្មសម្រេចរំសាយចោលការប្រគំតន្ត្រី BTS MAP OF THE SOUL TOUR។ ខណៈដែលការប្រគំតន្ត្រីក្នុងក្រុង SEOUL មុននេះបានរំសាយចោលការពីខែកុម្ភៈឆ្នាំមុន បន្តមកទៀតការប្រគំតន្ត្រីនៅជប៉ុននិងអ៊ឺរ៉ុបមុននេះបានពន្យារពេលមុនលក់សំបុត្រចូលទស្សនា។ ផលិតកម្មមានក្ដីទោមនស្សយ៉ាងក្រៃលែងដែលត្រូវជំរាបជូនការរំសាយជាផ្លូវការនេះ ចំណែកអ្នកគាំទ្រដែលបានទិញសំបុត្រចូលទស្សនានៅអាហ្វ្រិកខាងជើង នឹងបានទទួលអ៊ីម៉េលសងប្រាក់វិញ។»
ផលិតកម្ម BIGHIT MUSIC ក៏បានបន្ថែមឱ្យដឹងដែរថា ខាងផលិតកម្មកំពុងតែសិក្សាត្រៀមការប្រគំតន្ត្រីតាមរូបបែបណាមួយផ្សេងទៀតដែលអាចឱ្យអ្នកគាំទ្រអាចទស្សនាសការសម្ដែងរបស់ក្រុម BTS នៅក្នុងពេលឆាប់ៗខាងមុខនេះ៕
BTS MAP OF THE SOUL TOUR 일정 안내#BTS #방탄소년단 #MapOfTheSoulTour pic.twitter.com/qrqOUD9HAl
— BIGHIT MUSIC (@BIGHIT_MUSIC) January 22, 2020