សិល្បៈអន្តរជាតិ៖ ទំនាស់រវាងអតីតគូស្នេហ៍ដ៏មានឥទ្ធិពលនៅក្នុងរង្វង់សិល្បៈហូលីវូដ នាង Angelina Jolie និង Brad Pitt នៅតែបន្តប្ដឹងផ្ដល់គ្នានៅតុលាការដើម្បីទាមទារសិទ្ធិលើរោងផលិតស្រាទំពាំងបាយជូ Château Miraval (ឆាតូ មីរ៉ាវ៉ល) ដែលអ្នកទាំងពីរធ្លាប់ជាម្ចាស់ទ្រព្យរួមគ្នា។ ដោយកាលពីពេលថ្មីៗនេះ មេធាវីរបស់ Angelina Jolie បានចេញមកប្រកាសដាក់ពាក្យសុំបើកបង្ហាញពាក្យសន្ទនាដែលអាចបញ្ជាក់បានថា Brad Pitt មិនព្រមឱ្យអតីតភរិយាលក់ចំណែកហ៊ុនដែលជាចំណែកកម្មសិទ្ធិរបស់នាងឱ្យទៅគេ លុះត្រាតែអតីតភរិយាព្រមចុះហត្ថលេខាលើកិច្ចព្រមព្រម មិនបង្ហាញព័ត៌មាន (NDA) ព្រោះលោកបារម្ភថាព័ត៌មានទាំងអស់នោះនឹងធ្វើឱ្យខូចឈ្មោះនិងកិត្តិយសរបស់លោកនា ពេលអនាគត។
នៅក្នុងកិច្ចព្រមព្រៀង ខាងលើនោះមានបានបញ្ជាក់ពីទង្វើហិង្សារបស់ Brad Pitt បន្ថែមទៀត ដោយមុននេះក៏ធ្លាប់មានបញ្ជាក់ម្ដងហើយដែរ ពីករណីដែលលោកធ្លាប់វាយដំ Angelina Jolie និងកូនៗនៅលើយន្តហោះផ្ទាល់ខ្លួនកាលពីឆ្នាំ២០១៦ ដោយកាលនោះលោកបានច្របាច់ករកូនម្នាក់ និងបានដាល់កូនម្នាក់ទៀត ខណៈដែលគេបានព្យាយាមចូលមកជួយការពារម្ដាយរបស់ពួកគេ។
មែនទែនទៅ Brad Pitt ធ្លាប់មានប្រវត្តិធ្វើបាបរាងកាយ Agelina Jolie មុននឹងមានបញ្ហាទំនាស់ទ្រង់ទ្រាយធំលើយន្តហោះផ្ទាល់ខ្លួនកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៦ ខណៈដែលពួកគេមួយគ្រួសារបានធ្វើដំណើររួមគ្នាចាកចេញពីបារាំងទៅកាន់រដ្ឋឡូអែនជឺលែស។ ហេតុការណ៍គ្នានោះ គេមិនត្រឹមតែវាយដំអតីតភរិយានោះទេ តែគឺជាគ្រាដំបូងដែលគេបានងាកទៅវាយដំរាងកាយកូនៗ ដែលធ្វើឱ្យ Angelina Jolie សម្រេចចិត្តដាច់ស្រេច បោះបង់គេចោលភ្លាមៗតែម្ដង!
ត្បិតភាគី Brad Pitt មិនបានចេញមកតតាំង ចំពោះការចោទប្រកាន់ខាងលើប៉ុន្តែមិត្តភក្ដិតរបស់លោកបានចេញមកការពារតារារូបនេះ តាមរយៈការផ្ដល់សម្ភាសន៍ដល់ ទស្សនា People ថា «អ្វីក៏ដោយ ប្រសិនបើការសម្រេចចិត្តផ្អៀងទៅម្ខាងហើយនោះ ពួកគេច្បាស់ជាបង្ហាញឬលើកជាទឡ្ហីករណ៍តែត្រង់ចំណុចណា ដែលធ្វើឱ្យអ្នកមើលឃើញតែកំហុស ភាពមិនត្រឹមត្រូវ និងអំពើដែលមិនពាក់ព័ន្ធ ពោលគឺធ្វើឱ្យអ្នកមើលនិងស្ដាប់មានអារម្មណ៍វៀចវេរ…
សូមរំលឹកឡើងវិញថា កំពូលតារាទាំងពីរធ្លាប់បានឡើងតុលាការម្ដងហើយ ដោយការកាត់សេចក្ដីកាលណោះក៏មាននិយាយដល់ពីទំនាក់ទំនងរបស់ពួកគេទាំងអស់ ដោយមានទាំងភស្ដុតាង និង សាក្សីក្រោយបានស្ដាប់ចប់តុលាការបានកាត់សេចក្ដីឱ្យចេញអាហារកិច្ចចំនួន៥០-៥០។
យ៉ាងណាមិញ សាច់រឿងនៃទំនាស់រវាងអ្នកទាំងពីរនេះ អាចនេះបានថានៅមិនទាន់បញ្ចប់នៅឡើយ ប្រសិនបើមានអ្វីថ្មីបន្ថែមពីលើករណីនេះ យើងនឹងយកមកជម្រាបជូនអ្នកតាមដានជាបន្តទៀត៕