សិល្បៈអន្តរជាតិ៖ ភាពយន្តដ៏មានប្រជាប្រិយភាព និងកំពុងល្បីល្បាញរបស់ហុងកុងរឿង The Queen of News ឬ រាជនីសារព័ត៌មាន បានចាក់បញ្ចាំងជាស្ថាពរហើយនៅលើឆាណែលយូធូប TVB Cambodia យ៉ាងណាមិញភាគដ៏ល្បីល្បាញរបស់ហុងកុងនេះ នៅបន្សល់ចម្ងល់ខ្លះដែលធ្វើឱ្យអ្នកគាំទ្រសង្ឃឹមថានឹងមានវគ្គទីពីរជាក់ជាមិនខាន។ មិនធ្វើឱ្យអ្នកគាំទ្រទន្ទឹងរងចាំយូរផលិតករ ឆុង ឆឹង Chung Cheng បានធ្វើការងារយ៉ាងស្អិតល្មួតជាមួយក្រុមការងារសរសេរស្គ្រីបដើម្បីពន្លឿនលើការងារផលិត ដោយគេរំពឹងថាវគ្គទីពីរ អាចនឹងចាប់ផ្ដើមថតនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ខាងមុខនេះ។
យោងតាមសារព័ត៌មានចិន នៅក្នុងសន្នសីទកម្មវិធី 2024 Hong Kong International Film and TV Market (Film Mart) តារាសម្ដែង Kenneth Ma, Bosco Wong និង Samantha Ko បានចូលរួម ដើម្បីប្រូម៉ូតផ្សព្វផ្សាយវគ្គទីពីរនៃភាពយន្ត The Queen of news2។ ត្បិតអវត្តមាន បងមែនឬCharmaine Sheh មកចូលរួមកម្មវិធីដោយផ្ទាល់ តែតារាស្រីឆ្នើមរូបនេះបានថតវីដេអូដើម្បីបង្ហាញពីការគាំទ្រដល់ភាពយន្តវគ្គទីពីរនេះ។
ផលិតករភាពយន្តខាងលើបានបញ្ជាក់ថា វគ្គទីពីរ គឺជាវគ្គតភាគនៃវគ្គទីពីរ ដែលនឹងដើរតាមសាច់រឿងចាស់ និងតួអង្គដដែល « តួអង្គទាំងអស់បានកក់ទុកពេលវេលាពួកគេដើម្បីថតភាពយន្តភាគនេះនៅចុងឆ្នាំ២០២៤នេះ។ ពួកយើងគ្រាន់តែរងចាំឱ្យស្គ្រីបសាច់រឿងបញ្ចប់ប៉ុណ្ណោះ។ » នេះគឺជាការលើកឡើងរបស់ ផលិតករ ឆុង ឆឹងChung Cheng។ ផលិតករបានព្រលយដែរថា នឹងមានថែមតួអង្គថ្មីៗ ដូចជា ផូស្កូវ៉ង Bosco Wong ក៏ដូចជាអ្នកអានព័ត៌មានស្រីពីរនាក់ទៀត ម្នាក់ជាទេពអប្សរ ចំណែកម្នាក់ទៀតគឺជាបិសាច។ ប៉ុន្តែបើសួរថាតើអ្នកណានឹងមកសម្ដែងជាតួអង្គនេះ លោកនៅមិនទាន់ច្បាស់នៅឡើយទេ តែលោកសង្ឃឹមថានឹងមានតារាស្រីៗដែលចង់សម្ដែងទាក់ទងមកលោក។ នៅពេលអ្នកកាសែតសួរពីតារាស្រីដែលលោកចង់បានឱ្យមកសម្ដែងសម្រាប់តួអង្គនោះលោកបានទម្លាយថា តួអង្គក្មេង ប៉ុន្តែលោកថាលោកនឹងប្រមូលធាតុចូលនៃតួអង្គជាសិន បន្ទាប់មកទើបលោកឱ្យតួៗមកសាកកាមេរ៉ា។ បន្ទាប់មកយើងអាចនឹងបន្ថែមចំណុចសំខាន់ៗចូលទៅក្នុងនោះទៀត ខ្ញុំត្រូវការពេលវេលាខ្លះសម្រាប់ការងារនេះ។»
ចាប់តាំងពី TVB ចុះកុងត្រាជាមួយនឹង ក្រុមហ៊ុនផ្សព្វផ្សាយលើអនឡាញដោយទឹកប្រាក់ដ៏មហាសាលរហូតដល់៧០០លានយាន់ ធ្វើឱ្យ TVB មានកញ្ចប់ផលិតធំដើម្បីផលិតភាពយន្តភាគដែលមានគុណភាព។ ក្រោយពីភាពជោគជ័យដ៏ត្រចះត្រចង់នៃភាពយន្ត រាជនីសារព័ត៌មាន ឬ The Queen of news នៅមានភាពយន្តភាគល្បីៗទាំងថ្មី និងវគ្គបន្តជាច្រើនទៀតកំពុងផលិតដើម្បីត្រៀមវាយលុកចូលទីផ្សារ៕