សិល្បៈអន្តរជាតិ៖Koo Hye Sun បានទម្លាយឱ្យដឹងថាកាលសិក្សានៅសកលវិទ្យាល័យ Sungkyungkwan អ្នកនាងបានបង្ខំចិត្តយករថយន្តធ្វើជាទីកន្លែងស្នាក់នៅ។
នៅក្នុងការផ្សាយមួយនៃកម្មវិធីរបស់ទូរទស្សន៍ «Truth or Fiction: An Elegant Life» តួឯកស្រីពីភាពយន្តដ៏ល្បីល្បាញ F4 ឬ «Boys over Flowers» បានលើកឡើងថាអ្នកនាងលះបង់ច្រើនណាស់ដើម្បីអាចសម្រេចបំណងប្រាថ្នាបញ្ចប់បរិញ្ញាបត្រ។
«ខ្ញុំបានចាយខ្ជះខ្ជាយទ្រព្យសម្បត្តិអស់ជាច្រើន។ ក្រោយមានអាក្រក់កើតឡើងចំពោះខ្ញុំ ធ្វើឱ្យខ្ញុំនិងគ្រួសារកាន់តែជិតស្និទ្ធនឹងគ្នា»
អ្នកសម្ដែង អ្នកនិពន្ធ និងអ្នកដឹកនាំរូបនេះបាននិយាយថាអ្នកនាង រស់នៅក្នុងក្រុង Incheon ប៉ុន្តែនៅថ្ងៃប្រឡងនាងចាំបាច់ត្រូវតែស្នាក់នៅក្នុងរថយន្ត។ មូលហេតុនោះបណ្ដាលមកពីអ្នកនាងមិនមានកន្លែងស្នាក់នៅអចិន្ត្រៃយ៍។ អ្នកនាងបន្តឱ្យដឹងទៀតថា ថ្ងៃណាមានកម្មវិធីសំខាន់ ឬក៏ត្រូវប្រឡងអ្នកនាង នឹងជិះរថយន្តទៅមហាវិទ្យាល័យ ជួនកាលគេងនៅក្នុងរថយន្ត ហើយជួនកាលក៏សំរាកនៅក្នុងបណ្ណាល័យ។
ដំបូងឡើយ តារាស្រីរូបនេះបានជួលកន្លែងស្នាក់នៅតូចមួយក្បែរសាលា ប៉ុន្តែក្រោយកិច្ចសន្យាជួលបញ្ចប់អ្នកនាង មិនអាចរកកន្លែងថ្មីស្នាក់នៅបាន។
រឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ នៅពេលពិធីករសួរថា ចុះនាងទៅងូតទឹកនៅកន្លែងណា អ្នកនាងបានតប វិញថា ង្នកនាងមិនសូវងូតទឹកច្រើននោះទេ។
«ខ្ញុំអាចងូតទឹកដោយមិនបាច់កក់សក់ ដោយប្រើតែសាប៊ូមួយមុខប្រើបានសព្វមុខ ទាំងមុខ ទាំងដុសខ្លួន ខ្ញុំមិនយល់សោះថាហេតុអីយើងត្រូវដុះខ្លួន ប្រើតែឡេមួយមុខបានគ្រប់យ៉ាង»
អ្នកមេម៉ាយរូបស្រស់ Koo Hye Sun ឬអ្នកគាំទ្រកម្ពុជាស្គាល់យ៉ាងច្បាស់តួអង្គ Geum Jan Di ក្រោយលែងលះស្វាមី Anh Jae Hyeon កាលពីឆ្នាំ២០២០ មកដល់ពេលនេះនៅតែបន្តប្រើប្រាស់ជិវិតនៅលីវ មិនគីតគូររឿងស្នេហា ដោយផ្តោតជាសំខាន់ទៅលើការងារតែមួយមុខគត់៕