ថ្មីៗនេះផលិតកម្មចម្រៀងរបស់កូរ៉េ JYP Entertainment ដែលត្រូវបានគេស្គាល់ថាជាផលិតកម្មចម្រៀងដ៏ធំជាងគេមួយនៅប្រទេសកូរ៉េ មានតារាចម្រៀងល្បីៗ ជ្រកក្រោមផលិតកម្មជាច្រើនដូចជា៖ Stray Kids’, ‘Wonder Girls’, និង ‘Twice’ បានបញ្ចេញក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្មដែលមានឈ្មោះក្រុមថា៖ «VCHA» ជាក្រុមដែលស្ថិតក្រោមកិច្ចសហការជាមួយនឹងផលិតកម្មអាមេរិក Republic Records។ តើក្រុមច្រៀង VCHA មានប្រភពមកពីណា? ក្រុមនេះមានសមាជិកប៉ុន្មានរូប?
តាមរយៈការផ្សយជាផ្លូវការក្រុម VCHA គឺជាក្រុមចម្រៀងដែលមានសមាជិក៦នាក់ បង្កើតឡើងដោយមានកិច្ចសហការគ្នារវាង JYP Entertainment និង Republic Records។ សមាជិកស្រីៗទាំង៦នាក់មានឈ្មោះ Lexi, Camila, Kendall, Savanna, KG, និង Kaylee ដោយពួកគេទាំងអស់សុទ្ធសឹងតែជាជនជាតិអាមេរិកកាំង។ អ្វីដែលធ្វើឱ្យក្រុមនេះទទួលបានការចាប់អារម្មណ៍បំផុតនោះព្រោះតែម្ដងនេះសមាជិកក្រុមមិនមានសញ្ជាតិអាស៊ីទាល់តែសោះដូចជា Camilia, Savanna, និង KG។ ព័ត៌មានពាក់ព័ន្ធនឹងក្រុមនេះគឺជារឿងដែលភ្ញាក់ផ្អើលបំផុតមួយ ព្រោះវាជាការសហការគ្នាផ្លូវការមួយរវាងផលិតកម្មតន្ត្រីដ៏ធំរបស់អាមេរិក និងផលិតកម្មយក្សរបស់កូរ៉េ។ ផលិតកម្ម Republic មានតារាចម្រៀងកុងត្រាជាច្រើនដូចជា Drake, Anitta និង Ariana Grande ជាដើម។
មុននឹងបង្កើតក្រុមនេះ សមាជិកទាំងអស់ត្រូវបានជ្រើសរើសចេញពីកម្មវិធី A2K ដែលជាកម្មវិធីប្រកួតប្រជែងបង្កើតឡើងក្រោមកិច្ចសហការគ្នារវាងអាមេរិកនិងកូរ៉េ ដោយកម្មវិធីនោះបង្កើតឡើងដើម្បីជ្រើសរើសតារាចម្រៀង K-pop កូនកាត់រវាង JYP Entertainment និង Republic Records ដែលជាក្រុមចម្រៀងនារីដំបូងសម្រាប់វាយលុយចូលទីផ្សារសកលលោក។ អ្នកចូលរួមប្រកួតដែលបានឈ្នះចុងក្រោយគេនៃកម្មវិធី A2K គឺជាសមាជិកនៃក្រុមចម្រៀង VCHA បច្ចុប្បន្ន។ មុនពេលហក់ចូលទីផ្សារចម្រៀងក្រុម VCHA បានចេញអាល់ប៊ុមចម្រៀងចំនួន២ មានឈ្មោះ Sevit( New light) និង Ready for the World។
បទចម្រៀងរបស់ក្រុមនេះបានចេញនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ មានចំណងជើងថា «Girls of the Year» ដែលបទនេះបានជួយឱ្យពួកគេជាប់ក្នុងបញ្ជីពេញនិយមសម្រាប់ការទស្សនារបស់ Grammy នៅក្នុងក្រុម 25 Artists to Watch in 2024។ នៅខែមីនា ឆ្នាំ២០២៤ VCHA បានចេញបទចម្រៀងទីពីររបស់ពួកគេដែលមានចំណងជើងថា «Only One» ជាមួយនឹងការឆាប់ចេញចម្រៀងថ្មីជាចំណីចក្ខុរបស់អ្នកទស្សននោះធ្វើឱ្យក្រុមនេះ បានជាប់នៅក្នុងបញ្ជីបទចម្រៀងពេញនិយមនៅក្នុងតារាង K-pop ឆ្នាំ២០២៤ ផងដែរ៕