ជប៉ុនបានយកឈ្នះ អ៊ីរ៉ង់ ក្នុងលទ្ធផល ៣ទល់និង០ នៅប្រកួតទី៥ និងបន្តជួបអាល្លឺម៉ង់ នៅថ្ងៃនេះ។ ៥ ប្រកួតកន្លងមករបស់ក្រុមបាល់ទះជប៉ុន ឈ្នះ៤ ឈ្នះអាហ្សង់ទីន ឈ្នះស៊ែប៊ី ឈ្នះ គុយបា និងឈ្នះ អ៊ីរ៉ង់ និងចាញ់ អ៊ីតាលី។
ប្រេស៊ីល ប៉ូឡូញ ជប៉ុន អាមេរិក និងកាណាដា រកបានជ័យជម្នះដូចគ្នា ប្រកួតកាលពីថ្ងៃទី០៤ មិថុនា នៃពានរង្វាន់បាល់ទះផ្នែកបុរស 2024 FIVB Volleyball Men’s Nations League ។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ចាប់ផ្ដើមដំណើរការប្រកួតកាលពីថ្ងៃទី២១ ខែឧសភា ដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៦ក្រុម នឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
កម្មវីធីប្រកួត ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ មាន៖
- ស្លូវេនី ប៉ះ តួកគី វេលាម៉ោង ១៥:៣០នាទីរសៀល
- អាល្លឺម៉ង់ ប៉ះ ជប៉ុន វេលាម៉ោង ១៩:២០នាទីយប់
- ស៊ែប៊ី ប៉ះ ហូឡង់ វេលាម៉ោង ១៦:៣០នាទីល្ងាច
- បារាំង ប៉ះ អ៊ីតាលី វេលាម៉ោង ២០:០០នាទីយប់
លទ្ធផលប្រកួត ៣គូនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះមាន៖
- អាល្លឺម៉ង់ ០-៣ ប្រេស៊ីល (15–25,16–25,15–25)
- ប៉ូឡូញ ៣-១ ប៊ុលហ្គារី (21–25,25–21,25–19,25–18)
- អ៊ីរ៉ង់ ០-៣ ជប៉ុន (23–25, 22–25, 17–25)
- អាហ្សង់ទីន ០-៣ អាមេរិក (23–25, 21–25 , 24–26)
- កាណាដា ៣-១ គុយបា (25–21,25–27,25–20,28–26)
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕