កីឡាករ Peprah Kwame និង Patrick Robson សញ្ជាតិប្រេស៊ី របស់ព្រះខ័នរាជស្វាយរៀង កំពុងស្ថិតនៅក្នុងបេក្ខភាពប្រជែងគ្នាដណ្ដើមដំណែងល្បែកជើងមាស នៅពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦។

បញ្ជី Top Scores នៅ CPL ត្រឹមសប្ដាហ៍ទី៦៖

ស្របពេល ក្នុងជំនួបសប្ដាហ៍ទី៦ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥-២៦ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ៥សប្ដាហ៍ជាប់គ្នា បើទោះជាចាញ់ភ្នំពេញក្រោយ នៅក្នុងទឹកដីពហុកីឡដ្ឋានជាតិមរតតេជោក៏ដោយ។
ឆ្លងកាត់ ៥ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង រួមមាន៖
- ប្រកួតទី១៖ ព្រះខ័នរាជស្វាយរៀង ៣-០ ឈ្នះណាហ្គាវើលដ៍
- ប្រកួតទី២៖ អង្គរថាយហ្កឺរ ០-៣ ព្រះខ័នរាជស្វាយរៀង
- ប្រកួតទី៣៖ ព្រះខ័នរាជស្វាយរៀង ៣-០ បឹងកេត
- ប្រកួតទី៤៖ វិសាខា ០-២ ព្រះខ័នរាជស្វាយរៀង
- ប្រកួតទី៥៖ ព្រះខ័នរាជស្វាយរៀង ៣-២ ភ្នំពេញក្រោន
ងាកមកមើលតារាងចំណាត់ថ្នាក់វិញ គិតចាប់ពីសប្ដាហ៍ទី១ មកព្រះខ័នរាជស្វាយរៀង នៅមិនទាន់មានក្រុមណាទម្លាក់បានឡើង ដោយបន្តឈរកំពូលតាងរាងជាប់ៗគ្នា ៥សប្ដាហ៍ទី។
ស្វាយរៀង ឈរកំពូលតារាង៤សប្ដាហ៍ជាប់គ្នា ជាមួយកំណត់ត្រាមិនរបូតគ្រាប់បាល់សោះ នៅ CPL
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៦៖

