លីគកំពូលកម្ពុជា Cambodian premier league បានបញ្ចប់ការប្រកួតសប្តាហ៍ទី៦ សម្រាប់រដូវកាលឆ្នាំ២០២៥-២៦ ហើយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះមានក្រុមចំនួន២ បានបន្តរក្សាកំណត់ត្រាល្អមួយដែលក្លិបចំនួន ៩ផ្សេងទៀតបានរបូតបណ្តើរ ពោលគឺមិនបន្តកំណត់ត្រាបានយូរឡើយ។
ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ និងភ្នំពេញក្រោន ជាក្រុមដែលបានរក្សាកំណត់ត្រាល្អយ៉ាងគួរឱ្យគត់សម្គាល ក្រោយបន្តឈ្នះ និងរកបានពិន្ទុ ជាប់ជានិច្ច គិតត្រឹមសប្តាហ៍ទី៦ នេះ។


លោក ភា សុភក្រា គ្រូបង្វឹក សញ្ជាតិខ្មែរ របស់ក្រុមកងយោធពលខេមរភូមិន្ទ កំពុងជួយក្រុមដែលមានមូលដ្ឋាននៅរង្វង់មូលកូចកាណុង មួយនេះឈរនៅចំណាត់ថ្នាក់លេខ៦ ឆ្លងកាត់៥ប្រកួត ឈ្នះ២ និងស្មើ៣ មាន ៩ពិន្ទុក្នុងដៃ ។ ចំណែកឯក្រុមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi កំពុងជួយឱ្យក្រុមដែលមានមូលដ្ឋាននៅតំបន់កាំកូស៊ីធី មួយនេះឈរនៅចំណាត់ថ្នាក់លេខ២ ឆ្លងកាត់៥ប្រកួត ឈ្នះ៣ និងស្មើ២ មាន ១១ពិន្ទុក្នុងដៃ។


នេះជាតារាងចំណាត់ថ្នាក់ ត្រឹមសប្តាហ៍ទី៦

សូមជម្រាបថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវកាលថ្មីឆ្នាំ ២០២៥-២៦ មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ បានចាប់ផ្តើមការប្រកួតនៅខែ សីហា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕
