ក្រុមបាល់ទះជម្រើសជាតិជប៉ុន បានយកឈ្នះអាល្លឺម៉ង់ ក្នុងលទ្ធផល ៣សិតទល់នឹង២ (22–25, 25–22, 27–25, 23–25, 8–15) កាលនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៃពានរង្វាន់បាល់ទះផ្នែកបុរស FIVB Volleyball Men’s Nations League 2024 ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ។
លទ្ធផលសរុបទាំង ៦ប្រកួតរបស់ក្រុមបាល់ទះជម្រើសជាតិជប៉ុន ឈ្នះ៥ និងចាញ់១៖
- ជប៉ុន ៣-១ អាហ្សង់ទីន (26–24, 22–25, 23–25, 19–25)
- ជប៉ុន ៣-០ ស៊ែប៊ី (25–20, 25–16, 25–22)
- ជប៉ុន ៣-២ គុយបា (25–18, 22–25, 23–25, 25–19, 20–22)
- ជប៉ុន ១-៣ អ៊ីតាលី (25–23, 16–25, 17–25, 17–25)
- ជប៉ុន ៣-០ អ៊ីរ៉ង់ (23–25, 22–25, 17–25)
- ជប៉ុន ៣-២ អាល្លឺម៉ង់ (22–25, 25–22, 27–25, 23–25, 8–15)។
តារាងចំណាត់ថ្នាក់ FIVB Volleyball Men’s Nations League 2024 បណ្តោះអាសន្ន៖
- ស្លូវេនី ៥ប្រកួត ឈ្នះ៥ មាន១៣ពិន្ទុ
- ជប៉ុន ៦ប្រកួត ឈ្នះ៥ ចាញ់១ មាន១៣ពិន្ទុ
- ប៉ូឡូញ ៥ប្រកួត ឈ្នះ៤ ចាញ់១ មាន១២ពិន្ទុ
- អ៊ីតាលី ៤ប្រកួត ឈ្នះ៤ មាន១១ពិន្ទុ
- កាណាដា ៥ប្រកួត ឈ្នះ៣ ចាញ់២ មាន១០ពិន្ទុ
- គុយបា ៥ប្រកួត ឈ្នះ៣ ចាញ់២ មាន១០ពិន្ទុ
- បារាំង ៤ប្រកួត ឈ្នះ៣ ចាញ់១ មាន៩ពិន្ទុ
- ប្រេស៊ីល ៥ប្រកួត ឈ្នះ៣ ចាញ់២ មាន៩ពិន្ទុ។
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕