អាពាហ៍ពិពាហ៍ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នេះ រវាងលោក បាន សំណាង ហៅពូ ណុយ និង កញ្ញា យ៉ែម ស្រីពេជ្រ បានរៀបចំឡើងនៅស្ថានីយទូរទស្សន៍ភីអិនអិន។
អាពាហ៍ពិពាហ៍របស់ពូណុយ និងកញ្ញា យ៉ែម ស្រីពេជ្រ ដែលបានរៀបចំនៅក្នុងស្ទីតយ៉ូស្ថានីយទូរទស្សន៍ភីអិនអិន នៃកម្មវិធី «អ្នកជិតខាង» ដែលអ្នកទាំងពីរជាពិធីករ និង ពិធីការិនី ហើយមានមិត្តសិល្បៈខ្លះៗចូលរួមជាសាក្សីនោះ នៅតែមិនទាន់មានអ្នកជឿហើយគិតថាវាគឺគ្រាន់តែការរៀបចំសម្ដែង ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់សាធារណជនប៉ុណ្ណោះ ព្រោះបរិយាកាស ហាក់ដូចគ្រាន់តែរៀបចំតែនាម ដើម្បីបម្រើដល់ការផលិត Content បម្រើឱ្យការផ្សាយនៃកម្មវិធីប៉ុណ្ណោះ។
ត្បិតមានការលើកឡើងដូចខាងលើ ប៉ុន្តែក៏មានអ្នកមួយចំនួនជឿ ហើយគិតថា កម្មវិធីរបស់ទូរទស្សន៍ធំ បែបនេះប្រហែលជាមិនយករឿងរៀបការមកបោកភ្នែកមហាជន ដើម្បីគ្រាន់តែចង់បាន Views ឬល្បីកម្មវិធី ដូចអ្នកលក់អនឡាញមួយចំនួនតូចនោះទេ ព្រោះបើដូច្នោះមែន អាចនឹងធ្វើឱ្យមានហ្វេនៗខ្លះអស់ជំនឿចិត្ត និងលែងជឿជាក់ចំពោះកម្មវិធីនេះផងក៏ថាបាន។
ហ្វេនៗដែលស្រលាញ់ និងគាំទ្រតារាទាំងពីរដួងនេះ បានចូលរួមអបអរសាទរ និងជូនពរឱ្យគូស្វាមីភរិយាថ្មោងថ្មី នេះមានសេចក្ដីសុខសុភមង្គល ចេះយោគយល់ និង ស្រលាញ់គ្នាដល់ចាស់កោងខ្នង៕