ភាពយន្ត៖ ប្រវត្តិស្នេហ៍នាងនាថ ភាពយន្តខ្នាតធំខ្មែរ ដែលធ្លាប់មានបញ្ហាចម្រូងចម្រាសរហូតដល់ថ្នាក់មានការស្នើសុំឱ្យប្ដូរឈ្មោះតែភាគីផលិតកម្ម LD នៅតែរក្សាជំហរប្រើប្រាស់ឈ្មោះដដែល ទើបតែបញ្ចេញ Trailer ដែលមានប្រវែងត្រឹមតែ ៥៥វិនាទីប៉ុណ្ណោះ តែសន្ទុះនៃការគាំទ្រមានច្រើនលើសលប់។
នៅក្នុង Trailer ខ្លីនោះ គេពិនិត្យឃើញថាក្រុមការងារបានសំរិតសំរាំងទាំងគុណភាពរូបភាព សំឡេង Sound Effect ប្លង់ និយាយរួមគឺល្អទាំងព្រមទាំងតួសម្ដែងក៏ស្រស់ស្អាត និងស្រស់សង្ហា ដែលជួយជំរុញឱ្យភាពយន្តខ្មែរមួយនេះ ជ្រៀតចូលទីផ្សារអន្តរជាតិដោយងាយ ប្រសិនបើមិនមានអគតិណាមួយពីភាគីណាមួយ ដែលមានចេតនា ចង់បំបិទភាពយន្តខ្មែរ។
ការលើកសរសើរទាំងនេះគឺប្រមូលបានពីមតិរបស់អ្នកចូលចិត្តទស្សនាភាពយន្ត ក៏ដូចជាទំព័រហ្វេសប៊ុកដែលនិយម Reviews ភាពយន្តផ្សេងៗផងដែរ៕