សិល្បៈអន្តរជាតិ៖ តារាសម្ដែងរូបស្រស់ Liu Yifei កំពុងត្រូវបានអ្នកទស្សនាភាពយន្តថ្មីរឿង «The Tale of Rose» បញ្ចេញមតិរិះគន់ទៅលើរូបរាងរបស់នាង ក្រោយបានទស្សនាឈុតមួយដែលតារាស្រីរូបនេះស្លៀកឈុតម៉ៃយូ បញ្ចេញសាច់សខ្ចីរបស់ខ្លួន។
ឈុតដើរចេញពីអាងហែលទឹក និងយកកន្សែងមកជូតខ្លួនរបស់ Liu Yifei ត្រូវបានអ្នកដែលចាប់អារម្មណ៍និងសង្កេតល្អិតល្អន់ លើកយកមកវែកញែកថា «តារាស្រីរូបនេះមានភ្លៅធំ ដែលពីមុនមកពួកគេមិនដែលដឹងសោះថានាងមានភ្លៅធំបែបនេះ» ដោយក្នុងនោះ ក៏មានអ្នកលេងបណ្ដាញសង្គមខ្លះ លើកឡើងបែបរិះគន់ដែរថា «នាងមើលទៅដូចមិនដែលចូល Gym ហាត់ប្រាណសោះតែម្ដង»
ត្បិតថាមានការរិះគន់ទៅលើរូបរាងរបស់តារាស្រីរូបនេះ ប៉ុន្តែអ្នកគាំទ្រដែលនៅតែស្មោះសរចំពោះកញ្ញាបានចេញមកការពារនាងថា រូបរាងកាយរបស់មនុស្សទូទៅគឺដូចទៅនឹង Liu Yifei នេះ ថែមទាំងសរសើរថាមើលទៅនាងមានសុខភាពល្អ ជាពិសេសរូបរាងរបស់នាង ប៉ុណ្ណោះមើលទៅទើបស្រស់ស្អាតពិតប្រាកដ៕