សិល្បៈជាតិ៖ មរណភាពនៃធនធានមនុស្ស២នាក់ ដែលជាគូដណ្ដឹងគ្នា ក្រោមដៃលោកឧកញ៉ា ស្រី ស៊ីណា នៅតែដក់ជាប់ក្នុងចិត្តរបស់សាធារណជន ព្រោះស្ដាយសមត្ថភាពរបស់អ្នកទាំងពីរ ដែលមកស្លាប់ព្រោះតែរឿងទំនាស់ដ៏តូចតាចបំផុតមួយ។
យ៉ាងណាមិញ ដើម្បីចូលរួមរំលែកទុក្ខចំពោះសព និងក្រុមគ្រួសារសព សិល្បការិនី កញ្ញា កេសរ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា បានបញ្ចេញបទចម្រៀងមួយ នៅលើ Timeline របស់ខ្លួនដោយអមភ្ជាប់ជាមួយនឹងសារដ៏សែនចាក់ដោតថា៖ «Rest well lovebirds Long LySong Kanhchna Khin សូមទៅបានក្តីសុខ ទៅកាន់សុគិតភព. យេីងបានបាត់បង់មិត្តភក្កិ កូនស្រី កូនប្រុស បងប្អូន ក្រុមការងារ និងមនុស្សដ៏ល្អបំផុត។ ដោយសេចក្តីនឹករំលឹកជាខ្លាំងទៅកាន់ពួកគាត់ ខ្ញុំបានសរសេរបទចម្រៀងខ្លីនេះឡេីងជូនដំណេីរគាត់ បំពេអ្នកទាំង២ឆ្លងត្រេីយ យេីងឃ្លាតគ្នារហូតហេីយ។ អ្នកទាំងពីរ ក្លាយជាដួងផ្កាយ រះឆ្ងាយ សែនឆ្ងាយហេីយ៕
ចុចត្រង់នេះ ដើម្បីស្ដាប់បទចម្រៀង…