សិល្បៈជាតិ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ស្រាប់តែគណនីហ្វេសប៊ុករបស់លោក ទ្រី សក្កដា ដែលមានឈ្មោះជាភាសាអង់គ្លេសថា Ah da sakada បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងអ្នកនិពន្ធ អ្នកចម្រៀងហង្សមាស តែអ្វីដែលធ្វើឱ្យគាំទ្រ ចាប់អារម្មណ៍នោះគឺវត្តមានរបស់ម្ចាស់មកុដល្អហួស។
បើមើលទៅតាមរូបភាពនោះ មានទាំងលោក ទ្រី សក្កដា នៅក្នុងរូបភាពនោះមានលោក មាស សុគន្ធ ហៅ អួយ តារាចម្រៀងសំនៀង ផ្អែម សុគន្ធ នីសា ព្រមទាំង យុវតី ល្អហួស ដោយលោក ទ្រី សក្កដា បានបញ្ជាក់ថាត្រៀមបទចម្រៀងថ្មីសម្រាប់ហ្វេន។ មើលតាមវត្តមានបុគ្គលមានបទពិសោធច្បាស់លាស់ ពិសេសតារាចម្រៀងសំនៀងស្រទន់សុគន្ធ នីសា អាចនឹងមកជួយណែនាំលើបច្ចេកទេសប្រើប្រាស់សំឡេង ប្រហែលជានឹងធ្វើឱ្យបទថ្មីល្អទទួលបានការចាប់អារម្មណ៍ខ្លាំងជាក់ជាមិនខាន។