អតីតអ្នករៀបចំមង្គលការ បច្ចុប្បន្នជាតារា Tiktok មានចំនួន Follwers ៨៣,៦K និងមានចំនួន Likes ៤,៥លានបានចេញមកចែករ៉ាវប្លែកៗជាច្រើននៅក្នុងកម្មវិធីដែលខ្លួនបានរៀបចំ ក្នុងចំណោមនោះមានពិធីរៀបការមួយដែលម្ដាយរបស់កូនកំលោះរៀបគម្រោងដាក់ថ្នាំពុលកូនប្រសារនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។
រឿងហេតុនេះកំពុងតែល្បីល្បាញនៅលើ Tiktok យ៉ាងខ្លាំង ក្រោយពេលដែលម្ចាស់គណនីឈ្មោះ Callie បាននិយាយពីការរៀបចំកម្មវិធីរៀបការមួយថា គ្រប់យ៉ាងបានយ៉ាងល្អ រហូតនំខេកពីហាងលក់នំស្រាប់តែដឹកមកដល់កន្លែងរៀបចំកម្មវិធី ដោយមិននាងមិនបានកក់។
នាងលើកឡើងថាកាលណោះនាងមិនបានគិតអ្វីច្រើននោះទេ ដូច្នេះក៏បានរៀបចំ Cupcake (នំខេកដាក់ក្នុងពែង) ដាក់លើតុ ប៉ុន្តែរឿងនេះប៊ិះនឹងក្លាយជាសោដនាកម្មនៅពេលដែលអនាគតម្ដាយក្មេកប៉ុនប៉ងបញ្ចុកនំកូនប្រសារស្រី។
នៅក្នុងវីដេអូនោះ Callie ដែលបានផុសប្រើឈ្មោះ @_cal_cifer, បាននិយាយថាជាសំណាងល្អដែលកូនកំលោះដឹងទាន់ថាមានដូងនៅក្នុងនំខេកហើយស្រែកឱ្យម្ដាយរបស់ខ្លួន «ម៉ាក់ ដឹងហើយថានាងអាលែកហ្សី»
ម្ចាស់គណនីខាងលើបានបន្តទៀតថា៖ «នៅក្នុងកម្មវិធីរៀបការដែលខ្ញុំរៀបចំ អនាគតម្ដាយក្មេកបានព្យាយាមបញ្ចុកនំខេកធ្វើពីដូងឱ្យកូនប្រសារដែលអាលែកហ្សីធ្ងន់ធ្ងរនឹងដូងញ៉ាំ។ សំណាងល្អដែលកូនកំលោះដឹងទាន់ ហើយឃាត់មិនឱ្យនាងញ៉ាំ។ ដឹងថាមានអ្វីកើតឡើងបន្ទាប់ទេ? គ្រប់គ្នាគាំងអចលនា១៥វិនាទី។»
«កូនកំលោះបើកមាត់និយាយទៅកាន់ម្ដាយរបស់ខ្លួន កូនក្រមុំវិញមើលទៅកំពុងតែភ័យខ្លាចញាប់ញ័រ (បើជាខ្ញុំក៏ភ័យរន្ធត់ដូចគ្នាដែរ)» ប៉ុន្តែអនាគតម្ដាយក្មេកដែលចង់សម្លាប់កូនប្រសារខ្លួននោះមិនបានខ្វល់ខ្វាយអីច្រើននោះទេ។
កូនកំលោះយក Cupcake ពីដៃកូនក្រមុំមកបោះចោលហើយមុខគេប្រែជាក្រហមដោយកំហឹងនិងបានស្រែកដាក់ម្ដាយរបស់ខ្លួនថា៖ «ម៉ាក់ជាមនុស្សអាក្រក់ណាស់ ម៉ាក់មិនដែលគាំទ្រស្នេហាពួកយើងទេ ម៉ាក់ជាមនុស្សអន់ជាទីបំផុត ម៉ាក់អាចនឹងបញ្ជូននាងទៅមន្ទីរពេទ្យ ព្រោះតែមានអារការៈអាលែកហ្សីធ្ងន់ធ្ងររហូតដល់ដកដង្ហើមមិនចេញ» ម្ដាយបានកាត់សម្ដីរបស់កូនប្រុសខ្លួនយ៉ាងខ្លីថា «គ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលាកូនប្រុស»
បន្ទាប់ពីនោះ ស្ត្រីចិត្តឃោរឃៅរូបនោះបានត្រលប់ទៅតុរបស់ខ្លួន ហើយយករបស់របររួចចាកចេញពីកន្លែងរៀបចំកម្មវិធីរៀបការនោះតែម្ដងទៅ៕