យោងតាមការប្រកាសផ្ទាល់ពីហ្វេសប៊ុករបស់អតីតតារាចម្រៀងប្រចាំផលិតកម្មស្ទឹងសង្កែ និងជាសមាជិកក្រុមចម្រៀង EV Band លោក សែម សង្វាត Sangvath Sem បានធ្វើប្រកាសនៅមុននេះអំពាវនាវសុំជំនួយព្រោះស្ថានភាពលោកកាន់តែធ្ងន់ធ្ងរនិងកំពុងសំរាកព្យាបាលនៅក្នុងបន្ទប់ ICU ក្នុងមន្ទីរពេទ្យលោកសង្ឃ។
លោក សែម សង្វាត បានបង្ហោះខ្លឹមសាររៀបរាប់ពីទុក្ខលំបាករបស់ខ្លួនថា៖ «ខ្ញុំបាទសែម សង្វាតជាសិល្បៈករផ្នែកចំរៀងជើងចាស់កំពុងតែព្យាបាលក្នុងបន្ទប់ ICU ក្នុងមន្ទីរពេទ្យលោកសង្ឃ។ ដោយសារតែស្ថានភាពជំងឺរបស់ខ្ញុំវិវត្តន៍កាន់តែធ្ងន់ទៅៗ ត្រូវប្រើថ្នាំច្រើន ដោយខ្ញុំបាទពុំមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាល! ដូច្នេះសូមអំពាវនាវដល់បងប្អូនសប្បរសធម៌ទាំងអស់ដែលចូលចិត្តអាណិតស្រលាញ់ខ្ញុំបាទ មេត្តាជួយដល់ខ្ញុំបាទផង ដើម្បីអោយខ្ញុំបាទបានរស់នៅបន្តចិញ្ចឹមគ្រួសារ និងបានបន្តការច្រៀងបំពេអារម្មណ៍ជូនដល់មហាជន ក្នុងស្រុក និងក្រៅស្រុក។ នេះជាគណនីរបស់កូនប្រុសខ្ញុំ»។
នេះជាគណនីរបស់កូនប្រុសខ្ញុំ
ABA :000445411SANGVATH RATHANAK
ACLEDA ទាន់ចិត្ត : 010663033SANGVATH RATHANAK
WING: 03387707SANGVATH RATHANAK
សម្រាប់សប្បុរសជនដែលមានចិត្តអាណិតអាសូរចំពោះរូបលោក អាចធ្វើការទំនាក់ទំនងឬវេរប្រាក់ទៅកាន់គណនីចំនួន៣ខាងលើនេះបាន។