ក្រុមវាយកូនបាល់ជម្រើសជាតិកម្ពុជា បានបន្តឈ្នះក្រុមកៀហ្ស៊ីស៊ីស្ថាន ក្នុងប្រកួតពូល C នៃពានរង្វាន់វាយកូនបាល់អន្តរជាតិប្រចាំទ្វីបអាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិក Davis Cup 2021 កម្រិតទី៤ (Asia/Oceania Group IV) នៅទីលាន Bahrain Tennis Federation Courts ក្នុងទីក្រុង Isa Town ប្រទេសបារ៉ែន នាល្ងាចថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១នេះ។
ជ័យជម្នះលើកទី២នេះ កម្ពុជា បានយកឈ្នះលើក្រុមកៀហ្ស៊ីស៊ីស្ថាន ២ប្រកួតទល់និង១ប្រកួត ដោយក្នុងនោះ៖
ក្រុមកម្ពុជា ឈរកំពូលតារាងពូល C បណ្តោះអាសន្ន ដោយរង់ចាំមើលលទ្ធផលជួបគ្នារវាងក្រុមអ៊ីរ៉ង់ ជាមួយយេមែន ដែលជាប្រកួតទី២ក្នុងពូលជាមួយគ្នាសិន។
សរុបលទ្ធផលទាំង២លើករបស់កម្ពុជា បានយកឈ្នះលើយេមែន ដោយលទ្ធផល ៣ប្រកួតទល់០ នៅថ្ងៃចន្ទ សប្ដាហ៍នេះ ហើយបន្តយកឈ្នះកៀហ្ស៊ីស៊ីស្ថាន ដោយលទ្ធផល ២ប្រកួតទល់១ប្រកួតល្ងាចថ្ងៃអង្គារ នេះ។ សម្រាប់ប្រកួតបន្ទាប់កម្ពុជា នឹងត្រូវជួបក្រុមអ៊ីរ៉ង់ ក្នុងប្រកួតបិទពូល ជាមួយអ៊ីរ៉ង់ តែមិនទាន់កំណត់កាលបរិច្ឆេទ នៅឡើយ។
ដូច្នេះកម្មវិធីប្រកួតពូល C បណ្តោះអាសន្នគឺ៖
-កម្ពុជា ៣-០ យេមែន
-អ៊ីរ៉ង់ ៣-០ កៀហ្ស៊ីស៊ីស្ថាន
-កម្ពុជា ២-១ កៀហ្ស៊ីស៊ីស្ថាន
-អ៊ីរ៉ង់ Vs យេមែន
-អ៊ីរ៉ង់ Vs កម្ពុជា
-កៀហ្ស៊ីស៊ីស្ថាន Vs យេមែន
ក្រុមកម្ពុជា ដឹកនាំដោយលោក ទេព រិទ្ធីវិត អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មានកីឡាករមានកីឡាករ ទេព ធីម៉ូធី ឃ្លាំង ពន្លក, ប៊ុន កេន្នី និង ឡុង សំនៀង៕