ការប្រកួតកីឡាអេឡិចត្រូនិក វិញ្ញាសា Mobile Legends ផ្នែកនារី Queen Legends រដូវកាលទី២ ឆ្នាំ២០២៥ បានបញ្ចប់ការប្រកួតថ្ងៃទី២ សប្ដាហ៍ទី១ហើយ ដោយក្រុមនារី CFU Serendipity កំពុងឈរកមពូលតារាង។

ក្រុមចូលរួមប្រកួតរួមមាន CFU Serendipity, Galaxy Phoenix, Team Flash Violet, Duck Rice Athena , Valhalla Valkyries, QUALITY X ONE, LUNAR DIVAS និង Evil Eye Serenity។
កាលបរិច្ឆេទនៃការប្រកួត សម្រាប់វគ្គវិលជុំសន្សំពិន្ទុ (Regular Season) ចាប់ផ្ដើមពីថ្ងៃទី ៦ ខែ កញ្ញា រហូតដល់ ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៥។ ដោយលែកសម្រាប់វគ្គខ្វែង (Playoffs) ចាប់ផ្ដើមពីថ្ងៃទី ១៦ រហូតដល់ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៥។
ចំពោះរូបមន្តការប្រកួត វគ្គវិលជុំសន្សំពិន្ទុ រួមមានក្រុមទាំងអស់នឹងប្រកួតគ្នាវិលជុំសន្សំពិន្ទុ Single Round-Robin ជាលក្ខណៈ Bo2 ។ ក្រុមទាំងអស់នឹងប្រកួតសរុបចំនួន ៧ ប្រកួតក្នុងមួយក្រុម ។ ក្រុមកំពូល ៦ ដែលមានពិន្ទុច្រើនជាងគេនឹងបន្តទៅវគ្គ ខ្វែង។ ឈានដល់វគ្គ ខ្វែង ក្រុមកំពូល ៦ នឹងត្រូវប្រកួតជាលក្ខណៈ Double Elimination ដើម្បីស្វែងរកក្រុមជើងឯកចុងក្រោយ ។

សម្រាប់ប្រាក់រង្វាន់ ការប្រកួត Queen Legends រដូវកាលទី២ ឆ្នាំ២០២៥នេះ រួមមាន៖
- ក្រុមជើងឯក ទទួលបានប្រាក់រង្វាន់ចំនួន ២២,០០០,០០០ រៀល
- ក្រុមជើងឯករង ទទួលបានប្រាក់រង្វាន់ចំនួន ១២,០០០,០០០ រៀល
- ក្រុមចំណាត់ថ្នាក់លេខ ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៨,០០០,០០០ រៀល
- ក្រុមចំណាត់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់ចំនួន ៦,០០០,០០០ រៀល
- ក្រុមចំណាត់ថ្នាក់លេខ ៥ និង លេខ ៦ ទទួលបានប្រាក់រង្វាន់ចំនួន ៣,៤០០,០០០ រៀល
- ក្រុមចំណាត់ថ្នាក់លេខ ៧ និង ៨ ទទួលបានប្រាក់រង្វាន់ចំនួន ២,២០០,០០០ រៀល។
គួរបញ្ជាក់ថា ការប្រកួតកីឡាអេឡិចត្រូនិក វិញ្ញាសា Mobile Legends ផ្នែកនារី Queen Legends រដូវកាលទី១ ឆ្នាំ២០២៤ កន្លងទៅ ម្ចាស់ជើងឯកបានទៅលើក្រុមនារី CFU Serendipity លេខ២ ក្រុមនារី Galaxy Phoenix លេខ៣ ក្រុមនារី Duck Rice Athena និងលេខ៤ បានទៅលើក្រុមនារី Pro Majesty៕

