ថ្មីៗនេះប្រទេសចិន បានដាក់ឱ្យប្រើប្រាស់រថយន្តដឹកទំនិញរ៉ែ ដើរដោយថាមពលអគ្គិសនីស្វ័យ​ប្រវត្តិដ៏ធំបំផុតរបស់ពិភពលោកចំនួន១០០គ្រឿង នៅអណ្តូងរ៉ែធ្យូងថ្ម Yimin ស្ថិតក្នុងតំបន់ Inner ប្រទេសម៉ុងហ្គោលី ។

យានយន្តដ៏ធំទាំងនេះត្រូវបានអភិវឌ្ឍដោយប្រព័ន្ធ AI និងបច្ចេកវិទ្យា 5G-Advanced របស់ក្រុមហ៊ុន Huawei ។ រថយន្តទាំងនេះអាចដំណើរការដោយគ្មានអ្នកបើកបរ ដោយមានសមត្ថភាពខ្ពស់អាចប្ដូរថ្មដោយស្វ័យប្រវត្តិ និងអាចទ្រាំទ្រទៅនឹងអាកាសធាតុត្រជាក់ខ្លាំងរហូតដល់ -៤០ អង្សាថែមទៀតផង។

រថយន្តនីមួយៗប្រើថ្មប្រភេទ lithium iron phosphate ទំហំ 564 kWh ដែលអាចដឹកជញ្ជូនទំនិញបានដល់ទៅ ៩០ តោន និងអាចឆ្លងកាត់ផ្លូវលំបាកបានដោយគ្មានការបារម្ភ ពួកវាត្រូវបានរចនាឡើងជាពិសេសដើម្បីផ្ទុក ដឹកជញ្ជូន និងទម្លាក់ទំនិញដោយខ្លួនឯង។

នេះជាការបោះជំហានដ៏អស្ចារ្យមួយក្នុងវិស័យឧស្សាហកម្មធុនធ្ងន់ និងបានបង្កើតស្តង់ដារថ្មីសម្រាប់អនាគតនៃវិស័យរ៉ែ៕

Share.