ក្រុមបាល់ទះ Win Streak នឹងត្រូវប្រកួតបើកឆាកប៉ះ Taipei East Power នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ សប្តាហ៍ទី១ ពានរង្វាន់លីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៥-២៦។
កម្មវិធីប្រកួតពានរង្វាន់លីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាលថ្មី ឆ្នាំ២០២៥-២៦៖


កាលពីថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៥ កន្លងទៅក្លិបបាល់ទះ Win Streak របស់តៃវ៉ាន់ បានបញ្ជាក់នៅលើទំព័រហ្វេកបុករបស់ខ្លួន សម្រេចបន្តកុងត្រាថ្មី ជាមួកីឡាករកម្ពុជា វឿន វាសនា ដើម្បីជួយក្រុម ត្រៀមប្រជែងពានរង្វាន់លីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាលថ្មី ឆ្នាំ២០២៥-២៦។
កីឡាករកម្ពុជា វឿ វាសនា បានជួយឱ្យក្រុម Win Streak ឈ្នះជើងឯក នៃលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League ចំនួន ២ឆ្នាំជាប់គ្នា កាលពីរដូវកាល ឆ្នាំ២០២៣-២៤ និងនៅរដូវកាលឆ្នាំ២០២៤-២៥៕
