កញ្ញា Tran Hoang Ai Nhi បវរកញ្ញា Intercontinental 2021 ដែលតំណាងឱ្យប្រទេសវៀតណាមបានស្លៀកឈុតម៉ៃយ៉ូជជុះ ទិញនៅផ្សារមួយទឹក ដើម្បីចូលរួមប្រកួតក្នុងវគ្គប្រកួតឈុតហែលទឹក។
នៅក្នុងថ្ងៃប្រកួតដំបូងកញ្ញាត្រុវបង្ខំចិត្តទិញឈុតម៉ៃយ៉ូក្នុងផ្សារនៅប្រទេសអេហ្ស៊ីប ដោយសារតែឈុតម៉ៃយ៉ូ ឬឈុតហែលទឹកដែលបានត្រៀមមកនោះស្ថិតក្នុងវ៉ាលីសដែលគយអេហ្ស៊ីបរឹបអូសទុក។
ស្រីស្អាតដែលតំណាងឱ្យប្រទេសវៀតណាមរូបនេះបានចេញមកហាលថ្ងៃក្នុងឈុតហែលទឹកពណ៌ក្រហមស្រស់ដែលឈុតនេះក៏ទិញក្នុងផ្សារមួយទឺកក្នុងប្រទេសអេហ្ស៊ីបនេះដែរ។ ថ្វីត្បិតតែកញ្ញាកំពុងប្រឈមបញ្ហា តែកញ្ញាបានព្យាយាមប្រឹងប្រែងបំពេញតួនាទីក្នុងការប្រកួតយ៉ាងល្អ។
កាលពីថ្ងៃច័ន្ទ ទី២៥ កន្លងទៅថ្មីៗនេះ គណៈរៀបចំកម្មវិធីបានធ្វើជាមួយនឹងអាជ្ញាធរដើម្បីរកដំណោះស្រាយយកកាបូបរបស់កញ្ញាត្រលប់មកវិញ។ ប្រសិនបើមិនអាចយកមកបានទេ កញ្ញាត្រូវតែស្លៀកឈុតរាត្រីស្រមោលសរពីរ ក្នុងចំណោមបួនឈុតដែលនៅសល់ដើម្បីចូលរួមបង្ហាញសមត្ថភាពក្នុងរាត្រីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងវគ្គផ្ដាច់ព្រ័ត្រដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ។
គួរដឹងថា Ai Nhi បច្ចុប្បន្នមានវ័យ២៣ឆ្នាំ ក្នុងទីក្រុង Dak Lak កញ្ញាធ្លាប់ជាប់ក្នុងចំណោម Top10 កម្មវិធីប្រកួត Miss World Vietnam 2021 ហើយបានជាប់ក្នុង Top5 កម្មវិធីឲ Compassionate Beauty។ នៅឆ្នាំ២០២០ កញ្ញាចូលរួមប្រកួត Miss Vietnam ហើយបានជាប់ដល់វគ្គ Top22។ បច្ចុប្បន្នកញ្ញាកំពុងតែសិក្សាផ្នែកជំនួញនិងពាណិជ្ជកម្មនៅមហាវិទ្យាល័យ Van Lang University ក្នុងទីក្រុង Ho Chi Minh។
គួរដឹងថាឈុតត្រៀមប្រកួតចំនួន១៥ឈុត គ្រឿងតុបតែងខ្លួន ស្បែកជើង នៅក្នុងវ៉ាលីសត្រូវបានគយអេហ្ស៊ីបរឹបអូសពីកញ្ញា នៅពេលដែលកញ្ញាធ្វើដំណើរទៅដល់ប្រទេសអេហ្ស៊ីប ដោយសារតែសង្ស័យថាកញ្ញាលបលួចយករបស់ខុសច្បាប់ចូលប្រទេសខ្លួន ខណៈដែលកញ្ញាបានឱ្យដឹងដែរថាដោយសារតែឈុតទាំងអស់នោះត្រូវបានវ៉ិចខ្ចប់បិទជិតយ៉ាងប្រុងប្រយ័ត្ន ជាកត្តាធ្វើឱ្យគយទីនោះយល់ឃើញថាជារបស់ខុសច្បាប់៕