រឿងរ៉ាវ​ប្ដីប្រពន្ធ​ជនជាតិ​ឥណ្ឌូនេស៊ី​មួយ​គូ​ថ្មីៗ​នេះ​ កំពុង​តែ​ល្បីល្បាញ​ខ្លាំង​នៅ​លើ Tiktok នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ស្រាប់​តែ​សម្រេច​ចិត្ត​ឈប់​លែង​លះ​គ្នា​វិញ​នៅ​ខណៈ​ដែល​ទៅ​ដល់​តុលាការ​​ហើយ​កំពុង​ដំណើរ​ការ​ឯកសារ​លែងលះ​។

ប្ដី​ប្រពន្ធ​វ័យ​ក្មេង​បាន​សម្រេច​ចិត្ត​នៅ​វិនាទី​ចុង​ក្រោយ​ឈប់លែងលះ​គ្នា​ ​ហើយត្រលប់​មក​រួមរស់​ជាមួយ​​គ្នា​វិញ​ ​បន្ទាប់​មក​អ្នក​ទាំងពីរ​បាន​បង្ហោះ​រឿង​រ៉ាវ​នេះរបស់​ខ្លួន​ជា​វីដេអូ​​លើ​ tiktok រហូត​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​។

វីដេអូ​របស់​ប្ដីប្រពន្ធ​ Sirojut និង Faradila ​ដែល​បាន​បង្ហោះ​លើ​ Platform App Tiktok ទទួល​បាន​ការ​គាំទ្រ​និង​ពេញ​និយម​ខ្លាំង​មាន​ចំនួន​ចូល​ទស្សនា​​រាប់​លាន​ដង​ ចំនួន​ចុច​ Like ជិត​២​សែន​ និង​ចំនួន​ចុច​ផ្ដល់​មតិយោបល់​ជាង​១១​ម៉ឺន​ដង និង​ចំនួន​ចុច​ Share ជិត​ 4K ។

នៅ​ក្នុង​ចំណោម​នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ចូលរួម​ផ្ដល់​មតិ​យោបល់​ដល់​គូស្នេហ៍​មួយ​គូ​នេះ​គួរ​តែ​ប្រញាប់​យក​កូន​ដើម្បី​ចៀសវាង​បញ្ហា​ខ្វែង​គំនិត​គ្នា​និង​ឈ្លោះ​ប្រកែក​គ្នា​ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​បាន​បង្ហាញ​ការ​សាទរ​ដែល​អ្នក​ទាំងពីរ​ត្រូវ​រ៉ូវ​គ្នាវិញ​ ដោយ​ក្នុង​នោះ​ក៏​មាន​អ្នក​ចូលមក​ជូនពរ​ឱ្យ​គូស្នេហ៍​ទាំងពីរ​រួមរស់​ជាមួយ​គ្នា​ប្រកប​ដោយ​សុភមង្គល។

គួរ​ដឹង​ថា​ Tiktok គឺ​ជា​ App ចែក​ចាយ​វីដេអូ​ដ៏​ធំ​ ហើយ​​មាន​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ពេញ​និយម​ចែក​រំលែក​វីដេអូ​ផ្សេងៗ​របស់​ខ្លួន​ រហូត​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​​មាន​ភាព​ល្បីល្បាញ​​ក្លាយ​ជា​ តារាអនឡាញ​ ដោយ​សារ​ការ​បង្ហោះ​វីដេអូ​នានា​របស់​ខ្លួន​ផង​ដែរ​៕

Telegram-Troryorng
https://t.me/troryorngmedia
Share.