គិតមកដល់បច្ចុប្បន្នតារាចម្រៀងស្រី ស៊ឹម ថៃណា មានវ័យ ៣០ ក្រាស់ទៅហើយ តែបើនិយាយពីរឿងរ៉ាវស្នេហា តារាស្រីសម្បូរសាច់ទ្រូងរូបនេះ ហាក់ដូចស្ងាត់ឈឹង គ្មានឮសូរដំណឹងអ្វីបន្ដិចសោះ ខណៈដែលមិត្តភ័ក្ដធ្លាប់ជ្រកក្រោមដំបូលផលិតកម្មជាមួយគ្នាកន្លងមក សុទ្ធតែមានគូ និងមានខ្លះទៀត មានកូនប្រលែងលេងឱ្យបាត់អផ្សុកអស់ទៅហើយ ក៏ប៉ុន្ដែកញ្ញាវិញនៅមិនទាន់រកឃើញគូគ្រងនៅឡើយទេ។
កញ្ញា ស៊ឹម ថៃណា បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនពាក់ព័ន្ធនឹងរឿងគូគាប់ទ្រនាប់ដួងចិត្តយ៉ាងដូច្នេះថា៖ «គូ prank ជួបហើយ នៅឡើយគូព្រេង😝២១.១១.២០២១»។ មួយឃ្លានេះធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថា «មើលម៉ែគេផង ៤២ តែដូច២៥» តែពាក្យបង្អាប់លេងនេះ បានស្ដែងពីអារម្មណ៍ថា មកពីតារាស្រីរូបនេះ ពូកែថែរក្សាសម្រស់ ទើបធ្វើឱ្យរូបសម្បត្តិនៅក្មេងជាងវ័យ។ កញ្ញា ស៊ឹម ថៃណា បានជាប់រហស្សនាមពីមហាជនទៅហៅថា ជាតារាស្រីនៅតែមានភាពទាក់ទាញ ជាពិសេសនៅពេលនាងតុបតែងខ្លួនបែបសិចស៊ីជាមួយនឹងការបង្ហាញដើមទ្រូងទ្រលុកទ្រលន់ ធ្វើឱ្យបុរសៗឃើញហើយមើលសឹងភ្លឹកភ្នែក។
មកដល់សព្វថៃនេះ គេបានដឹងថា កញ្ញា ស៊ឹម ថៃណា បានប្រកាសខ្លួនជាតារាចម្រៀងឯករាជ្យមួយរូប បន្ទាប់ពីចាកចេញពីផលិតកម្មចាស់អស់រយៈពេលច្រើនឆ្នាំមកហើយ។ សព្វថ្ងៃសង្កេតឃើញថាការងារសិល្បៈរបស់កញ្ញាមិនសូវកក្រើកដូចមុន ក៏ប៉ុន្ដែកញ្ញាក៏មានមុខរបរបន្ទាប់បន្សំរបស់ខ្លួនផងដែរ។
ទោះបីជារហូតមកទល់ពេល កញ្ញា ស៊ឹម ថៃណា នៅមិនទាន់រកឃើញគូព្រេងក៏ពិតមែន តែជីវិតឯកជនរបស់កញ្ញា នៅតែមើលទៅរីករាយ ហើយមានតែស្នាមញញឹមបង្ហាញដាក់អ្នកគាំទ្រជានិច្ច៕