បវរកញ្ញាចក្រវាឡឆ្នាំ២០២១ចំណាត់ថ្នាក់លេខ២ កញ្ញា ឆន ស្រីណេត បានថតបញ្ចប់ភាពយន្តដំបូងរបស់ខ្លួនគឺរឿង «អាក្រក់ឬល្អ ក៏ស្រលាញ់» ចាប់ដៃគូសម្ដែងជាមួយនឹងតារាចម្រៀងក្រុមក្មេងខ្មែរ សុជាតិ យ៉ាងជោគជ័យ ហើយក៏ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេន និងអ្នកទស្សនាជាច្រើន។
ស្នាដៃលើកទីមួយទទួលបានការចាប់អារម្មណ៍និងកោតសរសើរច្រើនសាមីខ្លួនបានបង្ហាញពីក្ដីរំភើបរីករាយដែលបានសម្ដែងចាប់គូជាមួយនឹងសុជាតិ(ក្មេងខ្មែរ) ប៉ុន្តែកញ្ញាក៏បង្ហើបឱ្យដឹងដែរថាការសម្ដែងរឿងដំបូងនេះកញ្ញានៅភ័យនិងអៀនច្រើន មួយវិញទៀតក្រោយថតរឿងនេះរួចកញ្ញានៅមិនទាន់មានការងារផ្នែកសម្ដែងទៀតនោះទេ។
ចំពោះសំនួរដែលសួរកញ្ញា ស្រីណេត ថាកញ្ញានឹងប្រឡូកលើវិស័យសម្ដែងយ៉ាងពេញទំហឹងឬយ៉ាងណានោះ កញ្ញាបានឆ្លើយតបថាបើឱកាសផ្ដល់ឱ្យកញ្ញាសម្ដែងទៀតកញ្ញា នឹងសម្ដែងតែចំពោះវិស័យដើរម៉ូដនិងការងារផ្សេងៗទៀតកញ្ញាក៏មិនចោលដែរ។
កញ្ញាឯកដ៏ស្រស់ស្អាតដែលធ្លាប់ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញបែរជាលើកឡើងថា កញ្ញាយល់ថាការសម្ដែង មានការលំបាកជាងការប្រកួតឆ្ងាយណាស់ព្រោះការសម្ដែងគឺជាការកុហកអារម្មណ៍ខ្លួនឯង ចំណែកឯការប្រកួតវិញគឺជាភាពពិតគឺជាខ្លួនរបស់កញ្ញាផ្ទាល់។
ជាចុងក្រោយ ស្រីណេត ក៏បានផ្ដាំផ្ញើថ្លែងអំណរគុណចំពោះហ្វេនដែលស្រលាញ់ចូលចិត្តកញ្ញា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ឱ្យជួបប្រទះតែសុខសុភមង្គល និងធ្វើអ្វីៗបានសម្រេចជោគជ័យគ្រប់ប្រការ៕
ទស្សនាវីដេអូនេះ៖