កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០២២ សារព័ត៌មានកម្សាន្តក្នុងប្រទេសថៃបានផ្សព្វផ្សាយ ថាអតីតតារាសម្ដែងថៃដ៏ល្បីមួយរូបបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនដោយយកកាំភ្លើងខ្លីបាញ់ក្បាល។
បុរសវ័យ៥២ឆ្នាំ ដែលជាអតីតតារាសម្ដែងកូនកាត់ល្បីឈ្មោះកាលពីកំឡុងឆ្នាំ១៩៩០ បានស្លាប់ក្នុងបន្ទប់របស់ខ្លួន ដោយហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃសុក្រ។
យោងតាមការប្រាប់ពីសមត្ថកិច្ចនគរបាលបានឱ្យដឹងថាអ្នកស្លាប់កើតជំងឺបាក់ទឹកចិត្តរយៈពេលជាង២ឆ្នាំមកហើយមិនតែប៉ុណ្ណោះមានជំងឺខ្សោយសាច់ដុំ។ តាមរបាយការណ៍ពីសមត្ថកិច្ចដដែលបានឱ្យដឹងថាកាលពីម៉ោង១១យប់ម្ដាយរបស់សពបាននាំលោកចូលគេដូចសព្វដង ហើយពេលព្រឹកបានឡើងទៅតាមលោកឱ្យចុះមកទទួលទានបាយ តែឃើញសពសម្លាប់ខ្លួនឯងស្លាប់ក្នុងបន្ទប់។
តារាសម្ដែងរូបនេះបានឃ្លាតឆ្ងាយពីការងារសិល្បៈដោយបានរៀបការនិងសាងគ្រួសារ មុននឹងធ្លាក់ខ្លួនក្លាយជាអ្នកជំងឺបាក់ទឹកចិត្តកាលពី២ឆ្នាំមុន។
គ្រួសារសពមិនមានការសង្ស័យចំពោះការស្លាប់របស់លោកថាអាចជាករណីធ្វើឃាតនោះទេ៕