ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះនៅហាងលក់ កង់អាគុយ ម៉ូតូអាគុយ នៅជាន់ទី១ ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១២និង៤០នាទី រំលង អធ្រាត្រ ចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះលេខ33G ផ្លូវលេខ១១១ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ម្ចាស់ហាងមានឈ្មោះ យ៉ាន់ វោដាន់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ លក់កង់អាគុយ ម៉ូតូអាគុយ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើ លក់ ស្តុក កង់ ម៉ូតូ ប្រើដោយអាគុយ។ មុនកើតហេតុ ដោយសារឆ្លងប្រព័ន្ធភ្លើងកង់អាគុយដែលម្ចាស់ដាក់ស្តុកនៅជាន់ទី១ បង្កជាអគ្គិភ័យឆេះរាលដល់កង់ ម៉ូតូអាគុយខូចអស់៣គ្រឿង កង់មួយគ្រឿង និងគ្រឿង បន្លាស់ផ្សេងទៀត ។
ក្រោយហេតុការណ៍នេះកើតឡើងភ្លាមៗ រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿងបាន ចេញទៅបាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញ ទើបមិនរាលដាលដល់ផ្ទះផ្សេង ហើយក៏គ្មានអ្នកណារងរបួសដែរ ៕
អត្ថបទ៖តាតុងពោធិ៍សែនជ័យ