ក្លិបបាល់ទាត់តោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Tuchel ទទួលបាន៣ពិន្ទុដ៏មានសារ:សំខាន់ ក្រោយយកឈ្នះក្លិប Tottenham Hotspur របស់លោក Conte ក្នុងលទ្ធផល ២-០ នៅទឹកដី Stamford Bridge យប់មិញនេះ។
ខ្សែប្រយុទ្ធជនជាតិម៉ារ៉ុក Hakim Ziyech ស៊ុតបញ្ចូលទី១គ្រាប់យ៉ាងស្អាតនៅនាទី៤៧ ដើមវគ្គទី២ ជួយឲ្យ Chelsea នាំមុខ Spurs ១-០ បណ្តោះអាសន្ន។ លុះឈានដល់នាទី៥៥ ខ្សែការពារចាស់វស្សាជនជាតិប្រេសុីល Thiago Silva លោតតែតបញ្ចូលទីបានសម្រេចនាំមុខ ២-០ ហើយលទ្ធផលនេះបន្តរហូតចប់ការប្រកួត។
ក្រោយចប់ការប្រកួត Hakim Ziyech បានថ្លែងប្រាប់ទូរទស្សន៍ Sky Sport ថា៖«ខ្ញុំគិតថាគ្រាប់បាល់ស៊ុតចូល Spurs របស់ខ្ញុំសមទទួលបានពិន្ទុ១០/១០»៕