លោក ឌួង ឆាយ ទើបតែប្រកាសកាលពីពេលថ្មីៗនេះថាលោកទទួលបានកាតសមាជិកប្រជាជនអារ៉ាប់រួម ឬ Resident Identity Card។
យោងតាមសេចក្ដីប្រកាសនៅលើផេករបស់ លោក ឌួង ឆាយ បានបង្ហោះរូបភាពកាតភាសាអង់គ្លេសលាយអារ៉ាប់មួយសន្លឹក ព្រមរៀបរាប់ថា លោកបានទទួលកាតសមាជិកប្រជាជនអារ៉ាប់រួម ដោយសារតែរូបលោកបានបើកមុខជំនួញថ្មីមួយនៅទីនោះ។
នេះគឺជាមោទកភាពមួយដែលមានកូនខ្មែរ អាចពង្រីកមុខរបរ ដោយបើកជំនួញថ្មីនៅលើទឹកដីអារ៉ាប់ ដែលជាទឹកដីស៊ីវិល័យនិងផ្ដុំទៅដោយអ្នកជំនួញតូចធំ។
សារព័ត៌មានត្រយង សូមជូនពរឲ្យការបើកមុខជំនួញរបស់លោក ឌួង ឆាយ ប្រកបដោយភាពជោគជ័យ និង រីកចម្រើនជាលំដាប់!