នៅថ្ងៃសែនចិន មានបងប្អូនខ្មែរដែលជាប់សែស្រឡាយជនជាតិចិន កំពុងប្រារព្ធ​ពិធី​សាទរបុណ្យចូល​ឆ្នាំចិននេះ។ នៅក្នុងនោះ ក៏មានសិល្បករសិល្បការិនីមួយចំនួន ជាប់សែស្រឡាយចិនផងដែរ។ មានតារាសិល្បៈខ្លះបង្ហាញឈុតក្រហម ខ្លះឈុតខៀវ ខ្លះឈុតទឹកសមុទ្រ តាមបែបប្រពៃណីចិន ដើម្បីត្រៀមអបអរពិធីឆ្នាំថ្មីប្រពៃណីចិននេះ។

ទោះបីជាមិនមែនឈុតក្រហមក៏ដោយ ក្រឡែកមកមើលតារាស្រីល្បីឈ្មោះខាងហ្វេស្សិនប្រចាំប្រទេស​កម្ពុជាវិញ គឺអ្នកនាង គង់ ចាន់ស្រីមុំ និងកូនស្រី (ម៉ូម៉ូ)​ ក៏បានបង្ហាញរូបសម្រស់​ស្រស់ស្អាត គ្រងស្លៀកឈុតប្រពៃណីចិនពណ៌ទឹកសមុទ្រយ៉ាងស្អាតនិងមើលទៅប្លែកខ្លាំងខុសពីរាល់ឆ្នាំ។

ឈុតដែលអ្នកនាងបានគ្រងនេះ ត្រូវបានគេចំណាំឃើញថា ជាឈុតសម្រាប់ម្ចាស់ក្សត្រិយ៍រាជវង្សចិននាសម័យបុរាណ។ អ្នកនាង គង់ ចាន់ស្រីមុំ បានសរសេរសាររៀបរាប់នៅលើហ្វេសប៊ុកថា «🏮 新年快乐 🏮 恭喜发财🏮 红包多多🧧 ព្រះ​នាងតូច​យាងមកដល់ហើយ​ ត្រៀមអាំប៉ាវទ័រៗមកណា😆🧧🧧»។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នឹងប្រារព្ធឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២៕

Telegram-Troryorng
Share.