តាមរយៈសារព័ត៌មាន Independent នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្សាយឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអះអាងថា ថា ទាហានរុស្ស៊ីបានចូលទៅក្នុងតំបន់ជុំវិញ Chernobyl ហើយកំពុងព្យាយាមដណ្តើមយកអតីតរោងចក្រថាមពលនុយក្លេអ៊ែរ។ កងទ័ពអ៊ុយក្រែនកំពុងប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីនៅជុំវិញតំបន់នោះ បន្ទាប់ពីកម្លាំងឈ្លានពានបានមកដល់តំបន់នោះ។
ប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះលើ Twitter ថា «ទាហានរុស្ស៊ីកំពុងព្យាយាមដណ្តើមយករោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ។ កងទ័ពរបស់អ៊ុយក្រែនកំពុងការពារនៅទីតាំងនោះ ហើយពួកគេបានរាយការណ៍ពីការវាយប្រហារនោះ ដោយបានចោទប្រកាន់ទៅនាយករដ្ឋមន្ត្រីស៊ុយអែត។ លោកប្រធានាធិបតីបានបន្ថែមថា «នេះគឺជាការប្រកាសសង្រ្គាមប្រឆាំងនឹងអឺរ៉ុបទាំងមូល» ៕