អាមេរិក – បច្ចុប្បន្នអ្នកគ្រប់គ្នាសុទ្ធតែឃើញនិងទទួលស្គាល់ថា Adele បានប្រែក្លាយមកជានារីម្នាក់កាន់តែស្រស់ស្អាតក្រោយស្រកគីឡូអស់១០០ផោន (៤៥គីឡូក្រាម)។ មហាជននិងហ្វេនៗបានជជែកវែកញែកនិងពិភាក្សាគ្នាជីករកឬសគល់ថាតើធ្វើបែបណាទើបស្រីស្រ់រូបនេះអាចសម្រកទម្ងន់ជិត៥០គីឡូបែបនេះបាន?
![](https://cdn.troryorng.com/wp-content/uploads/2022/03/28120642/Adele_FatVSThin.jpg)
កាលពីឆ្នាំ២០១៩ រូបភាពស្គមជាងមុនរបស់ Adele បានធ្វើឱ្យមហាជនបានការចាប់អារម្មណ៍ខ្លាំង ហើយអ្នកគាំទ្រកាន់តែចាប់អារម្មណ៍លើសដើមនៅរយៈពេលមួយឆ្នាំក្រោយ ពោលគឺក្នុងខែតុលាឆ្នាំ២០២០ អ្នកម្ដាយកូនមួយរូបនេះបានបង្ហាញរាងកាន់តែស្លីមជាងមុនក្នុងខណៈដើរតួជាពិធីការិនីកម្មវិធី Saturday Night Live ។
ក្នុងកម្មវិធីនោះសាមីខ្លួនថែមទាំងនិយាយលេងសើចទៀតថា អ្នកគ្រប់គ្នាច្បាស់ជាមើលមកខ្ញុំខុសប្លែកពីពេលដែលធ្លាប់ឃើញខ្ញុំ ប៉ុន្តែដោយសារតែការរឹតបន្តឹង Covid-19 និងហាមការហោះហើរដូច្នេះខ្ញុំត្រូវតែស្រាល ខ្ញុំអាចយកទម្ងន់តែពាក់កណ្ដាលខ្លួនទៅប៉ុណ្ណោះ ហើយនេះគឺជាពាក់កណ្ដាលខ្លួនដែលខ្ញុំជ្រើសរើស។
ថ្វីត្បិតតែ Adele ធ្លាប់បានប្រាប់ ទស្សនាវដ្ដី Vogue របស់អង់គ្លេសថាខ្លួន មិនបានតមអាហារក្ដី ប៉ុន្តែមានពាក្យចចាមអារ៉ាម ចេញពីកាសែត New York Post បានចុះផ្សាយថាតារារូបនេះញ៉ាំអាហារសម្រាប់អ្នកសម្រកគីឡូ
(Sirtfood diet)។ Adele ធ្លាប់និយាយថា ខ្ញុំញ៉ាំច្រើនជាងខ្ញុំធ្លាប់ញ៉ាំពីមុនទៀតព្រោះតែខ្ញុំហាត់ប្រាណខ្លាំង»។
អាហារសម្រាប់អ្នកសម្រកគីឡូនេះគឺជាដកចេញនូវអាហារមានដូចជាបាយ ស្ករ ខ្លាញ់ និងអាហារធ្វើពីម្សៅឬគ្រាប់ធញ្ញជាតិ ដោយញ៉ាំតែអាហារណាដែលជួយឱ្យមានសុខភាពល្អ។ ប៉ុន្តែត្រង់ចំណុចនេះក៏សូមបញ្ជាក់បន្ថែមដែរថា Adele មិនដែលបញ្ជាក់ម្ដងណាឡើយថាខ្លួនទទួលទានអាហារសម្រាប់អ្នកចង់សម្រកគីឡូ។ យ៉ាងណាមិញផែនការអាហារសម្រាប់អ្នកចង់សម្រកគីឡូនេះគឺត្រូវនឹងមនុស្សភាគច្រើនដែលស្រលាញ់សុខភាពនិងចង់បានសុខភាពល្អ ហេតុនេះ Adele អាចនឹងទទួលទានអាហារទាំងនោះដោយមិនបានគិតដល់រឿងចង់សម្រកគីឡូក៏ថាបាន
ប្រភព៖ msn
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)