កូរ៉េ – និយាយ​ពី​ភាព​លេច​ធ្លោ​របស់​ស៊េរី​រឿង​ថ្មី​ Ask the Stars ដែល​សម្ដែង​ដោយ​ Lee Min Ho និង​ Gong Hyo Jin មិន​ត្រឹម​តែ​សាច់រឿង​ដែល​មាន​ភាព​ប្លែក​ថ្មី​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ទេ​ ប៉ុន្តែ​ខ្ទង់​ចំណាយ​វិញ​ក៏​ចាត់​ចូល​ថា​ខ្ពស់​កប់​ពពក​ដែរ​។

រឿង​ភាគ​ថ្មី​ដែល​ចាប់​ផ្ដើម​ថត​តាំង​ពី​ថ្ងៃ​ទី​៦ ខែ​មេសា​កន្លង​មក​នេះ​ ត្រៀម​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ TVN នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ។​ ​រឿង​នេះ​ដែរ​មាន​ខ្ទង់​ចំណាយ​ខ្ពស់​ប្រមាណ​ ៤០០០០-៥០០​០០០លាន​វ៉ុន​ ដែល​គិត​ជា​លុយ​ដុល្លារ​​ប្រមាណ​៤០០-៥០០​លាន​ដុល្លារ​អាមេរិក​។

Ask the Stars គឺ​ជា​រឿង​រ៉ាវ​ Romantic-Comedy បែប​ជា​ Sci-fi (វិទ្យាសាស្ត្រ​)ដែល​បរិយាយ​ពី​អ្នក​អវកាស​និង​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​នៅទីអវកាស​ហើយ​បាន​ជួប​​និង​ស្រលាញ់​គ្នា​នៅ​ស្ថានីយ​អវកាស។

សង្ខេប​ដោយ​ខ្លី​រឿង​ថ្មី​ «Ask the Stars» និយាយ​ពី​បុរស​ម្នាក់​ឈ្មោះ​ Gong Ryong ជា​ពេទ្យ​វះ​កាត់​ផ្នែក​ស្ត្រី​បាន​ធ្វើ​ដំណើត​ទៅ​កាន់​ស្ថានីយអវកាស​ក្នុង​ឋានៈ​ជា​អ្នក​ទេសចរណ៍​លើ​លំហ​អវកាស​ នៅ​ទីនោះ​គេ​បាន​ជួប​នឹង​អ្នក​អវកាស​កូរ៉េ​-អាមេរិកកាំងឈ្មោះ​​ Eve Kim ដែល​ជា​អ្នកធ្វើ​ការ​នៅទីនោះ​។ រឿងរ៉ាវ​នេះ​នឹង​ធ្វើ​ឱ្យ​ទស្សនា​បាន​ឃើញ​រឿងរ៉ាវ​ថ្មី​ជា​ពិសេស​អាជីព​ប្លែក​ថ្មី​មួយ​ទៀត​របស់​តួ​សម្ដែង​ ដូច​គ្នា​ទៅ​នឹង​រឿង​ភាគ​ Jealousy Incarnate ដែល​អ្នក​និពន្ធ​បាន​សរសេរ​ពី​ជីវិត​របស់​អ្នក​អាន​ព័ត៌មាន​ដូច្នោះ​ដែរ​៕

ប្រភព៖ allkpop

Telegram-Troryorng
Share.