ភ្នំពេញ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចម៉ូតូចំនួន០២នាក់ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ទី១ មានឈ្មោះ ហន ចាន់ថន ភេទប្រុស និងទី២មានឈ្មោះ រ៉ោញ គង្គា ភេទប្រុស។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូម៉ាកហុងដាសេ១២៥ ចំនួន០១គ្រឿង, ម៉ូតូកង់បី ០១គ្រឿង, កន្ត្រៃកាត់ដែក ចំនួន០២ និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕